ព័ត៌មាន

ឥឡូវនេះ Windows 10 បានលុប Update ដែលបណ្តាលឱ្យបញ្ហាដោយស្វ័យប្រវត្តិ

តើអ្នកមានគិតទេមុនពេលដំឡើងវីនដូ Update ដែលព្រួយបារម្ភថាវាអាចគាំងឬវាមិនដំណើរការនៅថ្ងៃបន្ទាប់ពី Update? កុំបារម្ភ ក្រុមហ៊ុន Microsoft បានដោះស្រាយបញ្ហានេះដោយបន្ថែមវិធានការសុវត្ថិភាពដែលចាប់ពីពេលនេះតទៅនឹងលុបការដំឡើងកម្មវិធីដែលមានកំហុសដោយស្វ័យប្រវត្តិដែលបានដំឡើងលើប្រព័ន្ធរបស់អ្នកប្រសិនបើវីនដូ 10 បានរកឃើញបញ្ហាពេលចាប់ផ្ដើមដែលអាចបណ្តាលមកពីភាពមិនស៊ីគ្នាឬបញ្ហានៅក្នុងកម្មវិធីថ្មី។

image

ឯកសារថ្មីដែលបានចេញផ្សាយដោយក្រុមហ៊ុន Microsoft កាលពីថ្ងៃចន្ទមុនពេលកំណែថ្មីកាលពីថ្ងៃអង្គារបាននិយាយថាប្រព័ន្ធប្រតិបត្តិការថ្មីនេះនឹងដំណើរការដោយស្វ័យប្រវត្តិដើម្បីលុបការ Update ដែលមានបញ្ហា។ ចាប់ពីពេលនេះតទៅប្រសិនបើអ្នកទទួលបានការជូនដំណឹងដូចខាងក្រោមនៅលើឧបករណ៍របស់អ្នកនោះមានន័យថាកុំព្យូទ័រ Windows 10 របស់អ្នកទើបតែត្រូវបានរកឃើញបញ្ហា។

image

ប្រសិនបើប្រព័ន្ធប្រតិបត្តិការ Windows 10 រកឃើញបញ្ហានេះវានឹងព្យាយាមដោះស្រាយដោយការលុប Update របស់ Windows ដែលបានតំឡើងថ្មីដោយស្វ័យប្រវត្តិទាំងអស់។ ក្រៅពីនេះប្រសិនបើបញ្ហាបែបនេះកើតឡើងនោះប្រព័ន្ធប្រតិបត្តិការ Windows 10 នឹងរារាំងការដំឡើងនៃការ Update ដោយស្វ័យប្រវត្តិក្នុងរយៈពេល 30 ថ្ងៃខាងមុខដើម្បីធានាថាប្រព័ន្ធរបស់អ្នកអាចចាប់ផ្តើមនិងបន្តដំណើរការបានល្អ។

ដូចគ្នានេះផងដែរក្នុងពេលនេះក្រុមហ៊ុន Microsoft និងដៃគូរបស់ខ្លួនអាចធ្វើការស៊ើបអង្កេតបញ្ហានេះនិងជួសជុលវាមុនពេលការ update ត្រូវបានបញ្ជូនទៅអ្នកប្រើម្តងទៀតបន្ទាប់ពី 30 ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានកត់សម្គាល់ថាប្រសិនបើការ Update ទាំងនោះអាចទប់ស្កាត់ប្រព័ន្ធរបស់អ្នក ទោះបីជាការតំឡើងដោយស្វ័យប្រវត្តិឬដោយខ្លួនអ្នកក៏ដោយ Windows នឹងលុបចោលម្តងទៀត។

នៅទីបំផុតក្រុមហ៊ុន Microsoft ក៏បានស្នើសុំអ្នកប្រើវីនដូចែករំលែកការផ្តល់មតិរបស់ពួកគេដោយប្រើប្រាស់ Hub Feedback ដើម្បីឱ្យក្រុមហ៊ុនអាចធ្វើរោគវិនិច្ឆ័យនិងដោះស្រាយបញ្ហាជាមួយនឹងការ Update ទាំងនេះនិងធ្វើការជួសជុលទៅតាមនោះ។ ក្រុមហ៊ុន Microsoft ត្រូវបានកំណត់ឱ្យចេញនូវការ​ Update ថ្មីនៅខែមិនានេះ៕