ព័ត៌មាន

កម្មវិធី Spotify មានបញ្ហា និងគាំងសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក

អ្នកប្រើ Spotify នៅជុំវិញពិភពលោកកំពុងមានបញ្ហាក្នុងការ Login ក្នុងកម្មវិធីនៅពេលដែលកំពុង Streaming។ ដំបូងអ្នកប្រើនៅចក្រភពអង់គ្លេសនិងទ្វីបអឺរ៉ុបបានរាយការណ៍អំពីការរអាក់រអួលរបស់កម្មវិធី បន្ទាបមកអ្នកប្រើប្រាស់នៅជុំវិញពិភពលោកបានរាយការណ៍ពីបញ្ហាដូចគ្នា។ របាយការណ៍ដំបូងនៃការគាំងកម្មវិធីចេញមកនៅម៉ោង 11 ព្រឹក (ម៉ោង 7 ព្រឹក) ។

 image

ទោះបីជាយ៉ាងណាក៏ដោយ Spotify បានបង្ហាញនូវការឆ្លើយតបចំពោះរបាយការណ៍ពីអតិថិជនរបស់ខ្លួនថា “ មានអ្វីមួយកំពុងមានបញ្ហាហើយយើងកំពុងរកមើលវា អរគុណសម្រាប់របាយការណ៍របស់អ្នក! ” ។ យោងតាមវេបសាយ Monitor Downrage DownDetector អ្នកប្រើប្រាស់កំពុងប្រឈមនឹងបញ្ហាព្រោះវេបសាយមិនអាចដំណើរការបានដោយរលូត។ ឯអ្នកប្រើប្រាស់ប្រហែល 63% បានរាយការណ៍ថាពួកគេកំពុងប្រឈមនឹងបញ្ហាក្នុងចាក់ចម្រៀង។