ព័ត៌មាន

Telegram ទទួលបានអ្នកប្រើប្រាស់ថ្មីចំនួន ៣ លាននាក់ក្នុងរយៈពេល ២៤ ម៉ោងកំឡុងពេលហ្វេសប៊ុករអាក់រអួល

Telegram បានផ្តោតលើប្រព័ន្ធផ្ញើសារនិងភាពឯកជន បានបន្ថែមអ្នកប្រើថ្មី ៣ លាននាក់ ក្នុងមួយថ្ងៃបន្ទាប់ពី Facebook, Instagram និង WhatsApp មានភាពរអាក់រអួល។ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Telegam លោក Pavel Durov បានប្រកាសពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងអ្នកប្រើប្រាស់ដែលបានចុះឈ្មោះនៅលើ Channel ផ្ទាល់ខ្លួនរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ដោយអួតអំពីគុណសម្បត្តិនៃកម្មវិធីផ្ញើសារដ៏ពេញនិយមរបស់គាត់។

 image

ការកើនឡើងនៃការចុះឈ្មោះដែលខ្ពស់ជាងកម្រិតធម្មតា ៥ ដងទំនងជាលទ្ធផលនៃការរអាក់រអូលរបស់ Facebook, Instagram និង WhatsApp នៅទូទាំងពិភពលោក តែមានមិនពាក់ព័ន្ធនឹង DDoS ទេ។ ប៉ុន្តែ Facebook មិនទាន់បានបញ្ជាក់ពីបញ្ហាដែលពិតនោះទេ។

មិនដូចហ្វេសប៊ុកដែលមានប្រាក់ចំណូលលើប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មនោះ Telegram ត្រូវបានទទួលការឧបត្ថម្ភពីការបរិច្ចាគរបស់អ្នកប្រើនិងរួមបញ្ចូលនូវលក្ខណៈពិសេសដូចជាការផ្ញើរសារ encrypted end-to-end។ នេះគឺជាការទាក់ទាញដ៏សំខាន់មួយសម្រាប់មនុស្សដែលពាក់ព័ន្ធនឹងភាពឯកជនរបស់ពួកគេនៅលើបណ្តាញអ៊ីនធឺរណែតជាពិសេសនៅក្នុងហេតុការណ៍ដែល Facebook ត្រូវបានរាយការណ៍ថាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌចំពោះកិច្ចព្រមព្រៀងចែករំលែកទិន្នន័យសម្ងាត់។