ព័ត៌មាន

ព័ត៌មានមិនពិតអំពីវ៉ាក់សាំងនៅតែបន្តនៅលើបណ្តាញសង្គម Facebook និង Instagram

ព័ត៌មានមិនពិតអំពីវ៉ាក់សាំងនៅតែបន្តនៅលើបណ្តាញសង្គម Facebook និង Instagram បន្ទាប់ពីក្រុមហ៊ុនបានប្ដេជ្ញាកាត់បន្ថយការចែកចាយរបស់ខ្លួននៅលើកម្មវិធីរបស់ពួកគេ។ នៅថ្ងៃទី 7 ខែមីនាចំពេលមានការរាយការណ៍ព័ត៌មានអំពីការរីករាលដាលនៃព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក។ ហ្វេសប៊ុកបានចេញផ្សាយប្រកាសប្លក់មួយដែលបាននិយាយថា នឹងធ្វើការដោះស្រាយបញ្ហានៅលើកម្មវិធីនិង Instagram ដែលវាជាកំណត់ការផ្សព្វផ្សាយនៃមាតិកាបែបនេះ។

 image

នៅលើ Instagram ក្រុមហ៊ុនហ្វេសប៊ុកបានសន្យាថានឹងមិនបង្ហាញឬណែនាំមាតិកាដែលមានព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំងនៅលើ Instagram Explore ឬទំព័រ Hashtag ។ ប៉ុន្តែពីរសប្តាហ៍ក្រោយមកបញ្ហានេះនៅតែបន្ត។ហ្វេសប៊ុកនៅព្រឹកថ្ងៃព្រហស្បតិ៍នៅតែបន្តណែនាំ (Recommend) ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីវ៉ាក់សាំងបង្ការ ជំងឺសរសៃប្រសាទ (autism)។

image

នៅលើ Instagram បញ្ហានេះក៏នៅតែរីករាលដាលដូចដែលបានបង្ហាញដំបូងដោយលោក Taylor Lorenz នៅក្នុងរឿងរ៉ាវព្រហស្បតិ៍អំពីការផ្តល់ព័ត៌មានមិនពិតនៅលើវេទិកា។ អ្នកនាំពាក្យនិយាយក្នុង Instagram និង Facebook បានប្រាប់ទូរទស្សន៍ CNN កាលពីរសៀលថ្ងៃព្រហស្បតិ៍ថាដំណើរការនៃការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវអំពីថ្នាំវ៉ាក់សាំងត្រូវបានគេរៀបចំឡើងក្នុងរយៈពេលច្រើនសប្តាហ៍។ នាក់នាំពាក្យនោះបានហៅការខិតខំនេះថាជា “ការប្តេជ្ញាចិត្តរយៈពេលវែង” ។

ក្នុងរយៈពេលខ្លីអ្នកនាំពាក្យរូបនេះបាននិយាយថា Instagram នឹងរារាំង ព័ត៌មានមិនត្រឹមត្រូវទាក់ទងនឹងសុខភាពដូចជា “#vaccinescauseautism” “#vaccinesarepoison” និង “#vaccinescausesids” ។

ការសិក្សាដែលបានចេញផ្សាយកាលពីដើមខែនេះ ក្រុមអ្នកជំនាញផ្នែកសុខភាពបានអះអាងថាការរីករាលដាលនៃព័ត៌មានមិនត្រឹមត្រូវអំពីថ្នាំវ៉ាក់សាំងនេះគឺមានគ្រោះថ្នាក់ព្រោះវាអាចនាំអោយមនុស្សមិនទទួលថ្នាំបង្ការដែលធ្វើឱ្យពួកគេងាយនឹងមានជំងឺរ៉ាំរ៉ៃដូចជាតតាណូសជំងឺស្វិតដៃជើងនិងជំងឺកញ្ជ្រឹល។