ព័ត៌មាន

ចិនកំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២០ កន្លែង

នៅចុងឆ្នាំនេះប្រទេសចិននឹងចាប់ផ្តើមសាងសង់រោងចក្រនុយក្លេអ៊ែរលើទឺកដែលអាចប្រើដើម្បីនាំយកថាមពលទៅកាន់កោះសិប្បនិមិត្ត (artificial islands) នៅសមុទ្រចិនខាងត្បូង។ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថារោងចក្រនុយក្លេអ៊ែរលើទឹកមានលក្ខណៈគ្រោះថ្នាក់ ប៉ុន្តែក្រុមហ៊ុននុយក្លេអ៊ែរថ្នាក់ជាតិចិនគ្រោងនឹងអភិវឌ្ឍវាជាជម្រើសមួយដែលមានតម្លៃទាបជាងមុនពីការបញ្ជូនថាមពលពីចិនដីគោក ហើយក្រុមមន្ត្រីបានបញ្ជាក់ថារោងចក្រនុយក្លេអ៊ែរគំរូមួយកំពុងត្រូវបានសាកល្បងនៅក្បែរឆ្នេរសមុទ្រនៃប្រទេសចិន។

 image

យោងតាមកាសែត Asia Times បានឱ្យដឹងថាជាមួយនឹងការចាប់ផ្តើមសាងសង់នៅឆ្នាំនេះរោងចក្រនុយក្លេអ៊ែរលើទឹកជាលើកដំបូងដែលមានមុខងារពេញលេញនឹងមានលក្ខណៈសមស្របនៅឆ្នាំ ២០២១ ។ ហើយចិនមិនមែនជាប្រទេសមួយដែលចាប់អារម្មណ៍បច្ចេកវិទ្យានេះនោះទេ។ រោងចក្រថាមពលនុយក្លេអ៊ែរលើទឹករបស់រុស្សី ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់តំបន់អាក់ទិកនៅចុងឆ្នាំនេះ។

image

បើសិនជាប្រទេសចិនចង់ប្រើរ៉េអាក់ទ័រលើទឹក ដើម្បីគ្រប់ដណ្តប់កោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូងនោះត្រូវសាងសង់ប្រហែល ២០ ។ ប៉ុន្តែប្រទេសចិនអាចនឹងកសាងបន្ថែមទៀតដើម្បីផ្តល់ថាមពលដល់រោងចក្រចម្រាញ់ប្រេងឥន្ទនៈនៅឯសមុទ្រ។