ព័ត៌មាន

Samsung Galaxy A10 និង A20 ខ្លាំងជាងមុន ខ្លឹមជាមុន ជាមួយតម្លៃ រឹតតែអេមជាមុន

ប្រសិនបើយើងគិតត្រឹមដើមឆ្នាំ ២០១៩ នេះយើងឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានកំពុងធ្វើការអភិវឌ្ឍន៍ឥតឈប់ឈរនូវកំពូលស្មាតហ្វូនរបស់ខ្លួនទាំងស្រឡាយ Flagship និងជាពិសេសខ្សែស្រឡាយត្រកូល A តែម្តង! ជាការពិតណាស់មួយរយៈចុងក្រោយនេះ Galaxy ស៊េរី A បានកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងកំពុងតែមានការគាំទ្រច្រើនផងដែរនោះ។ គួររំឭកផងដែរថាថ្មីៗនេះ សាមសុង ហាក់បីដូចជាមិនបន្ធូរដៃឡើយក្នុងការបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនមិនឱ្យខកចិត្តឡើយ!

  image

image

image

ហេតុដូច្នេះហើយក្រុមហ៊ុន សាមសុង នឹងដាក់លក់នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនស៊េរី Galaxy A10 និង A20 ជាផ្លូវការនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ នេះ។ស្មាតហ្វូនទាំង ២ ស៊េរីខាងលើនេះពិតជាស្មាតហ្វូនជំនាន់ថ្មីដែលអាចនិយាយបានថាទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើនជាមួយនឹងតម្លៃព្រមទាំងលក្ខណៈសម្បត្តិពិសេសៗជាច្រើនចំណុចទៀតដែលធ្វើឱ្យអតិថិជនទាំងអស់នៅតែគិតថាវាជាប្រភេទស្មាតហ្វូនជំនាន់ថ្មីមួយក្នុងចំណោមស្មាតហ្វូនស៊េរី A ដែលអាចទទួលយកបានដោយ Galaxy A10 មានតម្លៃត្រឹមតែ 139 ដុលា្លរ ខណៈដែរ Galaxy A20 មានតម្លៃ 179 ដុល្លារតែប៉ុណ្ណោះ!

image

image

 ហើយបើចង់ដឹងច្បាស់ថាតើ Samsung Galaxy A10 និង A20 ខ្លឹមប៉ុនណានោះសូមមកមើលលក្ខណៈពិសេសៗទាំងអស់គ្នា!

 * Samsung Galaxy A10

– អេក្រង់     : 6.2” HD+ TFT, Infinity-V

– កាមេរ៉ាក្រោយ   : 13 MP (F1.9)

– កាមេរ៉ាមុខ    : 5 MP (F2.0)

– អង្គចងចាំ     : 2GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512GB)

– ល្បឿនដំណើរការ   : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+

– កម្លាំងថ្ម     : 3,400 mAh (typical)

– ស្កេនផ្ទៃមុខដើម្បីដោះសោរទូរស័ព្ទ

– មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម

  

** Samsung Galaxy A20

– អេក្រង់     : 6.4” HD+ Super AMOLED (720 x 1560), Infinity-V

– កាមេរ៉ាក្រោយភ្លោះ   : 13 MP (F1.9) + 5 MP (F2.2)

– កាមេរ៉ាមុខ    : 8 MP (F2.0)

– អង្គចងចាំ     : 3GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512 GB)

– ល្បឿនដំណើរការ   : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+

– កម្លាំងថ្ម     : 4,000 mAh (typical)

– ស្កេនផ្ទៃមុខដើម្បីដោះសោទូរស័ព្ទ

– ស្កេនក្រយៅដៃ

– មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម