ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD GLOBAL ចង់នាំចេញស្មាតហ្វូន Nokia ដែលធ្វើការផលិតនៅក្នុងប្រទេសឥណ្ឌា

នៅក្នុងការពិភាក្សាថ្មីៗនេះដែលពិភាក្សានៅក្នុង Economic Times លោក Ajey Mehta ដែលជាប្រធានរបស់ក្រុមហ៊ុន HMD នៅក្នុងប្រទេសឥណ្ឌានិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ចាប់ផ្តើមនិយាយជាមួយនឹងក្រុមហ៊ុន Foxconn ក្នុងការនាំចេញស្មាតហ្វូន Nokia ដែលផលិតនៅក្នុងប្រទេសឥណ្ឌាទៅកាន់ប្រទេសជាច្រើនទៀត។

 image

នៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុនបច្ចេកវិទ្យា HMD គឺធ្វើការផលិតទៅលើស្មាតហ្វូន និងទូរស័ព្ទតម្លៃថោកដែលពិតជាមានតម្រូវការខ្លាំងមែនទែនសម្រាប់ប្រទេសនេះ។ មុនពេលដែលធ្វើការនាំចេញស្មាតហ្វនដែលធ្វើការផលិតនៅក្នុងប្រទេសឥណ្ឌានេះ សមាសភាគជាច្រើនដែលបំពាកនៅលើស្មាតហ្វូននោះក៏ធ្វើការផលិតនៅទីនេះផងដែរ។ ដូចអ្វីដែលយើងបានដឹងហើយថា ក្រុមហ៊ុនបច្ចេកវិទ្យា HMD ក៏មានគម្រោងក្នុងការប្រើប្រាស់នូវសមាសភាគជាច្រើនទៀតដែលធ្វើការផលិតនៅក្នុងប្រទេសឥណ្ឌាសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា ហើយវាក៏មានគោលដៅក្នុងការនាំចេញស្មាតហ្វូននេះចេញពីប្រទេសនេះផងដែរ។

HMD ពេលនេះក៏ធ្វើការផលិតទៅលើ PCBs (printed circuit boards) នៅក្នុងប្រទេសឥណ្ឌាផងដែរ ហើយវាក៏មានគម្រោងក្នុងការបង្កើនសម្រាប់ការនាំចេញថែមទៀត។ តាមការបញ្ជាក់ចេញពី ET នោះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ស្ថិតនៅក្នុងចំណោមក្រុមហ៊ុន TOP 3 ជាមួយនឹងចំណែកទីផ្សារ 9% សម្រាប់ទូរស័ព្ទតម្លៃថោក ហើយវាមានចំណែកទីផ្សារស្មាតហ្វូន 3-3.5% ៕