ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ NOKIA 9 PUREVIEW ដាក់លក់ហើយនៅក្នុងប្រទេសស្លូវ៉ានៀរនៅក្នុងតម្លៃ €619.99

ខណៈពេលដែលស្មាតហ្វូនស៊េរីនេះនៅមិនទាន់បង្ហាញខ្លួននៅក្នុងប្រទេសក្រូអាតនៅឡើយទេនោះ ពេលនេះស្មាតហ្វូននេះបានបង្ហាញវត្តមាននៅក្នុងប្រទេសស្លូវ៉ានៀរហើយ។ សម្រាប់ហាងលក់ស្មាតហ្វូន Kommdata Trgovina ទើបតែធ្វើការអាប់ដេតទៅលើបញ្ជីស្មាតហ្វូនរបស់ខ្លួនជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Nokia 9 Pureview Dual SIM version នេះនៅលើវេបសាយរបស់ខ្លួន។

 image

image

ស្មាតហ្វូននេះដាក់លក់នៅក្នុងតម្លៃ €619.99 ហើយវាគឺជាតម្លៃលក់ដែលក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC2019 ។ សម្រាប់ហាងនេះគឺមានការធានាជូនដល់ទៅ 2 ឆ្នាំ ហើយវាមានចំណាយពេលនៃការដឹកជញ្ជូនចាប់ពី ៣ ទៅ ៥ ថ្ងៃ។

ហាងនេះគឺក៏ដាក់លក់ស្មាតហ្វូននេះសម្រាប់ប្រទេសផ្សេងជាមួយនឹងការគិតទឹកប្រាក់បន្ថែមចំនួន €15 ទៀត៕