ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ NOKIA 9 PUREVIEW បង្ហាញខ្លួននៅដើមខែមេសានេះនៅក្នុងហុងកុង និងម៉ាកាវជាមួយតម្លៃ €560

តំបន់ពិសេសដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសចិនគឺហុងកុង និងម៉ាកាវនឹងទទួលបាននូវស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView ។ នៅក្នុងរបាយការណ៍របស់ BlogJack បញ្ជាក់ថា ការកម្មង់ទិញមុនរបស់ស្មាតហ្វូននេះគឺបើកអោយដាក់លក់ហើយនៅដើមខែមេសានេះ។

image

image

ស្មាតហ្វូនស៊េរីថ្មី​ Nokia 9 PureView នេះអាចធ្វើការកម្មង់ទិញមុនតាមរយៈហាងលក់ជាច្រើនសម្រាប់តម្លៃ 4,988HKD ឬប្រហែលជា 560 euro ។ អតិថិជនដែលធ្វើការកម្មង់ទិញស្មាតហ្វូននេះនឹងទទួលបាននូវកាសស្តាប់ Nokia True Wireless Earbuds worth 988HKD (111 euros) ដោយឥតគិតថ្លៃថែមទៀត។

សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះអាចរកមើលបាននៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន Nokia នៅក្នុងហុងកុង៕