ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ NOKIA TA-1172 ទទួលវិញ្ញាបនបត្រនៅក្នុងប្រទេសចិន តើវាគឺជាស្មាតហ្វូន X71 ឬ?

ស្មាតហ្វូនស៊េរីថ្មី Nokia ដែលមានលេខម៉ូដែល TA-1172 ទើបតែទទួលនូវវិញ្ញាបនបត្រ CCC នៅក្នុងប្រទេសចិន។ វិញ្ញាបនបត្រនេះគឺមានរយៈពេល ៤ ថ្ងៃហើយ ខណៈពេលដែលយើងអាចមើលឃើញចេញពី CCC នេះគឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 18W fast charging ថែមទៀត។

image

ពាក្យចចាមអារ៉ាមជាច្រើននិយាយថា ស្មាតហ្វូនស៊េរីថ្មី Nokia X71 នេះនៅក្នុងប្រទេសតៃវ៉ាន់នឹងបង្ហាញខ្លួននៅថ្ងៃទី ២ ខែមេសាខាងមុខនេះ ហើយវាក៏ដូចគ្នាទៅនឹងស្មាតហ្វូនដែលមានលេខកូដ Nokia TA-1172 ទទួលនូវវិញ្ញាបនបត្រផងដែរ ដូចនេះវាប្រហែលជាស្មាតហ្វូនធន់កណ្តាល។ ទីភ្នាក់ងារ TENAA ក៏ទម្លាយនូវរូបភាពជាច្រើនសន្លឹក និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។

ពាក្យចចាមអារ៉ាមមួយទៀតទម្លាយថា ស្មាតហ្វូន X71 នេះអាចនឹងបង្ហាញខ្លួននៅក្នុងរយៈពេលឆាប់ៗនេះ ហើយវាក៏ប្រហែលជាមានរន្ធប្រហោងនៅលើអេក្រង់ រួមជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 48MP ផងដែរ៕