ព័ត៌មាន

ស្មាតហ្វូនស៊េរិថ្មី NOKIA X71 អាចនឹងបង្ហាញខ្លួននៅក្នុងតៃវ៉ាន់នៅថ្ងៃទី ២ ខែមេសានេះ

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia អាចនឹងបង្ហាញខ្លួននៅថ្ងៃទី​ ២ ខែមេសានេះ នេះបើតាមការបញ្ជាក់ចេញពី GizmoChina ។ ក្រុមហ៊នបច្ចេកវិទ្យា HMD បញ្ចាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់តៃវ៉ាន់នេះនិយាយថា ស្មាតហ្វូនស៊េរីថ្មីនេះអាចនឹងមានឈ្មោះថា  X71 ដែលនឹងបង្ហាញខ្លួននៅក្នុងតៃវ៉ាន់ជាមួយនឹងស្មាតហ្វូន Nokia 9 Pureview ។

 image

image

ស្មាតហ្វូននេះអាចនឹងបំពាក់នូវកាមេរ៉ាទំហំ 48MP ហើយវាក៏មានភ្ជាប់ជាមួយនឹង 120-degree super wide-angle lens ផងដែរ។​សម្រាប់សេនស័រទី ៣ នោះគឺមិនទាន់មានការបញ្ជាក់នៅឡើយទេ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនជាមួយនឹងឈ្មោះហៅថា  Nokia 6.2 (ឬ Nokia 8.1 Plus?) ហើយវាក៏មានរន្ធប្រហោងនៅលើអេក្រង់ផងដែរ។

ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៅក្នុងប្រទេសចិន ឬទីផ្សាររបស់តៃវ៉ាន់ជាមួយនឹងឈ្មោះហៅថា X71 ៕