ព័ត៌មាន

NOKIA X71 សម្រាប់ចិន (TA-1172) និងតៃវ៉ាន់ (TA-1167) ឆ្លងកាត់នូវវិញ្ញាបនបត្រ BLUETOOTH SIG

ស្មាតហ្វូនស៊េរីថ្មី​ Nokia X71 ដែលពេលនេះដាក់អោយធ្វើការកម្មង់ទិញមុនហើយនៅក្នុងតៃវ៉ាននោះ បង្ហាញខ្លួននៅលើប្រព័ន្ធ Bluetooth SIG database ។ ស្មាតហ្វូននេះបង្ហាញខ្លួនជាមួយនឹងពីរប្រភេទ TA-1167 សម្រាប់ម៉ូដែលនៅតៃវ៉ាន់ដែលត្រូវបានបញ្ជាក់ដោយ user guide នៅ​ Nokia.com និងលេខកូដ TA-1172 ដែលសម្រាប់ទីផ្សារនៅក្នុងប្រទេសចិនដែលបញ្ជាក់ដោយ TENAA ។​

image

image

វិញ្ញាបនបត្រ BT SIG certificate បញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ Bluetooth 5.0 ។ ស្មាតហ្វូន X71​នេះគឺជាស្មាតហ្វូនដែលគួរអោយចាប់អារម្មណ៍មែនទែនដោយសារតែស្មាតហ្វូននេះមានកាមេរ៉ាទំហំ 48MP កាមេរ៉ា ultra wide-angle រន្ធប្រហោងនៅលើអេក្រង់ និងភ្លើង LED notification light នៅលើ Power Button ដូចគ្នាទៅនឹងស្មាតហ្វូន 3.2 និង 4.2 ដែលមិនទាន់ដាក់លក់នៅឡើយទេ។

Nokia X71 ដែលមានទំហំ 6GB/128GB លក់នៅក្នុងតៃវ៉ាន់ជាមួយនឹងតម្លៃ €345 ។ សម្រាប់ទីផ្សារអន្តរជាតិនៅមិនទាន់ដឹងនៅឡើយទេ៕