ព័ត៌មាន

កាមេរ៉ាបង្កប់ចំនួន ១២០០០ ត្រូវគេរឹបអូសពីស្ថានីយ៍បោះឆ្នោតអ៊ីស្រាអែលខណៈ Netanyahu ការពារចលនា Likud

ប៉ូលិសអ៊ីស្រាអែលរឹបអូសកាមេរ៉ាខុសច្បាប់ជាងច្រើនជាង ១២០០ គ្រឿងពីក្រុមសកម្មជននៅការិយាល័យបោះឆ្នោតអារ៉ាប់ប៉ុន្តែនាយករដ្ឋមន្រ្តី Benjamin Netanyahu ការពារលើការប្រើប្រាស់ឧបករណ៍ថតសំឡេងរបស់គណបក្សគាត់។ កាមេរ៉ាទាំងនោះត្រូវអ្នកស្ម័គ្រចិត្តបោះឆ្នោតបំពាក់នៅតាមទីក្រុងភាគច្រើនរបស់អារ៉ាប់រួមមាន Sakhnin, Majd al-Krum, Nazareth, Tamra និង Jisr a-Zarka ។

image

Likud បញ្ជាក់ថា ខ្លួនជួលអ្នកសង្កេតការបោះឆ្នោតចំនួន ១២00 នាក់និងបំពាក់កាមេរ៉ាជាមួយពួកគេ។ អ្នកនាំពាក្យប៉ូលិសលោក Micky Rosenfeld និយាយថាមាន ភាពមិនប្រក្រតីមួយចំនួននៅក្នុងមណ្ឌលបោះឆ្នោតនៅតំបន់ភាគខាងជើង” ។ ប៉ុស្តិ៍លេខ ១៣ រាយការណ៍ថា មានកាមេរ៉ាមួយចំនួនត្រូវគេរកឃើញនៅស្ថានីយ៍បោះឆ្នោតក្នុងសង្កាត់ Orthodox ។ ប្រមុខគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមលោក Hanan Meltzer ដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីសអ៊ីស្រាអ៊ែលដោយនិយាយថាការបំពាក់កាមេរ៉ាទាំងនោះគឺជាអំពើរខុសច្បាប់ហើយអាចត្រូវគេយកទៅស្ថានីយបោះឆ្នោតតែក្នុងករណីពិសេសដើម្បីរាយការណ៍ពីហេតុការណ៍មួយប៉ុណ្នោះ។

image

បន្ទាប់ពីព័ត៌មាននៃឧបករណ៍ដែលផុសឡើងលោក Netanyahu មានប្រសាសន៍ថា លោកជឿជាក់ថា គួរតែមានកាមេរ៉ានៅគ្រប់ទីកន្លែងមិនមែនជាការលាក់នោះទេ ហើយលោកបន្ថែមថា ឧបករណ៍ទាំងនោះគេប្រើដើម្បីធានាឱ្យមានការបោះឆ្នោតដោយយុត្តិធម៌។ ទោះជាយ៉ាងណាក៏ដោយក៏ Likud ត្រូវបានចោទប្រកាន់ពីបទប្រើកាមេរ៉ាដើម្បីបំភិតបំភ័យអ្នកបោះឆ្នោតអារ៉ាប់។

លោក​ Ahmed Tibi អះអាងថា សម្ព័ន្ធមិត្ត Hadash-Taal របស់គណបក្សអារ៉ាប់ពីរនាក់និយាយថា លោក Netanyahu ចង់កាត់បន្ថយភាគរយនៃចំនួនប្រជាជនអារ៉ាប់ដែលទៅបោះឆ្នោត»។ អ្នកអង្កេតការបោះឆ្នោតអារ៉ាប់ Camil Fuchs និយាយថាចំនួនអ្នកទៅបោះឆ្នោតនៅអារ៉ាប់មានកម្រិតទាបដែលមិនធ្លាប់មានពីមុនមក ដោយអ្នកចូលរួមមានតែ ២០ ភាគរយ នៅម៉ោង ៣:៣០ រសៀល។ ក្នុងការបោះឆ្នោតនៅចុងក្រោយ ៦៣ ភាគរយនៃអ្នកបោះឆ្នោតអារ៉ាប់បានទៅបោះឆ្នោត។ ទន្ទឹមនឹងនេះដែរការបោះឆ្នោតសម្រាប់ជនជាតិអ៊ីស្រាអែលមានចំនួន ៤២,៨ ភាគរយគិតមកដល់ម៉ោង ៤ រសៀល។