ព័ត៌មាន

Samsung Galaxy Buds​ធ្វើការ Update ជាមួយនឹងការទ្រទ្រង់ទៅលើ Bixby និងជាច្រើនទៀត

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសកាលពីប៉ុន្មានខែមុននេះថា អតិថិជនដែលធ្វើការកម្មង់ទិញនូវស្មាតហ្វូន Galaxy S10 និងទទួលបាននូវកាសស្តាប់ Galaxy Buds ដោយឥតគិតថ្លៃ ប៉ុន្តែសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះក៏អស់ស្តុកទៅលើកាសស្តាប់នេះក៏ជំនួសដោយការផ្តល់នូវកាត $200 gift cards វិញ។

 image

សម្រាប់អ្នកដែលទទួលបាននូវកាសស្តាប់នេះដោយឥតគិតថ្លៃនោះ ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ធ្វើការ Update ទៅលើ Galaxy Buds ទាំងអស់ផងដែរ។ សម្រាប់ការ Update នេះគឺមានការនាំយកនូវ Gesture ថ្មីដែលអនុញ្ញាតអោយអ្នកបើកដំណើរការនូវ Ambient sound តាមរយៈការចុចអោយយូរ។ វាក៏មានការនូវការពង្រឹងទៅលើ touchpad control ផងដែរ។

image

ការ Update នេះក៏មានការបន្ថែមទៅលើការទ្រទ្រង់ទៅលើ Bixby សម្រាប់គ្រប់គ្រងទៅលើកាសស្តាប់នេះដោយសំឡេងរបស់អ្នក (កូរ៉េ និងអង់គ្លេស)។ សម្រាប់កាសស្តាប់ Galaxy Buds នេះពេលនេះអាចដំណើរការទៅលើមុខងារ Bixby: Ambient sound, battery status, equalizer selection និង lock touchpad ថែមទៀត។ អ្នកអាចចូលទៅ Update តាមរយៈចូលទៅ Galaxy Buds / About earbuds / Update earbuds software ៕