ព័ត៌មាន

NOKIA 9 PUREVIEW ប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិន ហើយការកម្មង់ទិញមុនចាប់ផ្តើមពីថ្ងៃទី ១៩ ខែមេសានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ទើបតែរៀបចំនូវព្រឹត្តិការណ៍តូចមួយនៅក្នុងប្រទេសចិនដើម្បីប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូន Nokia 9 Pureview នៅក្នុងទីផ្សារដ៏សំខាន់មួយនេះ។ អ្នកតំណាងផ្នែកព័ត៌មានជាច្រើនក៏ចូលរួម និងប្រើប្រាស់ស្មាតហ្វូននេះ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺសមត្ថភាពនៃការថតវីដេអូជាមួយនឹងស្មាតហ្វូន Nokia 9 Pureview នេះ។

 image

image

ពេលនេះ ស្មាតហ្វូននេះអាចធ្វើការកម្មង់ទិញមុននៅថ្ងៃទី ១៩ ខែមេសានេះ នេះបើយោងតាមគណនី Weibo របស់ក្រុមហ៊ុន​Nokia ។ ស្មាតហ្វូននេះដាក់លក់នៅក្នុងវេបសាយ JD.com ជាមួយនឹងតម្លៃ ¥5499 ប្រហែលជា €725 ។ សម្រាប់តម្លៃនៅក្នុងអ៊ឺរ៉ុបគឺមានតម្លៃ €649 ៕