ព័ត៌មាន

សូមធ្វើការផ្លាស់ប្តូរលេខសម្ងាត់នៅលើ Instagram របស់អ្នកភ្លាមទៅ!

នៅក្នុងការ Update មួយកាលពីម្សិលមិញនេះដែលធ្វើការបង្ហោះនៅលើ Facebook Blog មួយបានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះបន្សល់ទុកនូវលេខសម្ងាត់រាប់លានរបស់កម្មវិធី Instagram នៅក្នុងទម្រង់ដែលអាចអានបាន។ ក្រុមហ៊ុនបច្ចេកវិទ្យា Facebook និយាយថា វាមានអតិថិជនរាប់ពាន់នាក់របស់ Instagram គឺមានពាក់ព័ន្ធទៅនឹងករណីនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Facebook និយាយថា សម្រាប់ login systems របស់វាត្រូវរចនាឡើងនៅក្នុងទម្រង់មួយដែលមិនអាចអានបាននោះទេ។

 image

ប្រសិនបើអ្នកជឿជាក់ទៅលើការឆ្លើយតបរបស់ក្រុមហ៊ុន Facebook នោះ ការស៊ើបអង្កេតនេះគឺមានការបង្ហាញថាគ្មានអ្នកណាម្នាក់ដែលស្ថិតនៅខាងក្នុង ឬអ្នកនៅខាងក្រៅក្រុមហ៊ុននេះអាចធ្វើការចូលទៅដំណើរការនូវ Passwords ទាំងនេះបាននោះទេ។ ចាប់តាំងពី Facebook ធ្វើការអាប់ដេតទៅលើ Blog Post របស់ខ្លួនមក វាក៏ចាប់ផ្តើមមានបញ្ហាទៅលើ Passwords នេះតែម្តង។

image

កាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Facebook ក៏អះអាងថា​ខ្លួនបានរក្សាទុកនូវលេខសម្ងាត់រាប់លាននាក់ជាទម្រង់នៃ Plain Text ដែលអាចអានបាននៅក្នុងឆ្នាំ ២០១២ ។ នៅក្នុងពេលនោះ វាគឺមានប្រហែលជាគណនីប្រមាណជា ២០០ លានទៅ ៦០០ លានដែលមានបញ្ហាទៅលើ Passwords របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook ទិញយកក្រុមហ៊ុន Instagram នៅក្នុងតម្លៃប្រហែលជា 1 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១២ ។ ក្រុមហ៊ុនស្នើទៅកាន់ subscribers ទៅកាន់ Facebook, Instagram និង WhatsApp អោយប្រើប្រាស់នូវការផ្ទៀងផ្ទាត់ two-factor authentication នៅពេលដែល Sign in នោះ។ អ្នកអាចចូលទៅក្នុងកម្មវិធី Facebook app ហើយចុចនៅលើ “Security and Login.” ៕