ព័ត៌មាន

Google ផ្តល់នូវជំរើសកាន់តែច្រើនសម្រាប់ call blocking នៅក្នុងកម្មវិធី App ដែលអ្នកប្រហែលជាមិនសង្ស័យនោះទេ

ក្រុមហ៊ុនបច្ចេកវិទ្យា Google គឺមានការជូនដំណឹងអំពី spam call warnings ដោយស្វ័យប្រវត្តិសម្រាប់ពេលនេះ ហើយអ្នកប្រហែលជាដឹងថានៅពេលដែលអ្នកចាប់ផ្តើមបំភ្លេចចោលនូវការខលនៅពេលដែល Red Screen របស់ Spam នេះបង្ហាញនៅលើស្មាតហ្វូននោះ។ ប៉ុន្តែវាក៏មានជម្រើសមួយចំនួនទៀតសម្រាប់ការ Call Blocking នៅលើ Android ផងដែរ។ ក្រុមហ៊ុន Google អនុញ្ញាតអោយអ្នកធ្វើការប្លុកទៅលើលេខជាក់លាក់ ប៉ុន្តែពេលនេះវាក៏មានជម្រើសកាន់តែច្រើនថែមទៀតក្នុងការអនុញ្ញាតអោយអ្នកប្រើប្រាស់បិទនូវការខលនេះផងដែរ។

 image

កាលពីពេលមុននេះ ជម្រើសនៃការ blocking calls គឺតាមរយៈការ Add នូវលេខទូរស័ព្ទចូលទៅក្នុង call block list ចេញពី Recent calls page នៅក្នុងកម្មវិធី Phone Apps ប៉ុន្តែពេលនេះវាក៏មានជម្រើសចំនួន ៤ បន្ថែមទៀតសម្រាប់ Blocking Calls នេះ។  

image

សម្រាប់ Options ថ្មីនេះនៅមិនទាន់ឃើញនៅលើ Phone App នោះទេ។ ក្រុមហ៊ុន Google ដាក់ជម្រើសថ្មីនេះនៅលើ Contacts Apps ដែលអ្នកអាចចូលទៅកាន់ Settings page ហើយចុចបើកនូវមុខងារ call block នេះបានយ៉ាងងាយស្រួល៕