ព័ត៌មាន

ELISA ចាប់ផ្តើមដាក់លក់ NOKIA FAST MILE 5G នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ

បន្ទាប់ពីក្រុមហ៊ុន Telia ប្រតិបត្តិករមួយទៀតរបស់ហ្វាំឡង់គឺ Elisa ត្រៀមខ្លួនក្នុងការដាក់លក់ Fast Mile 5G router របស់ក្រុមហ៊ុន Nokia ។ Telia នៅមិនទាន់ប្រកសបង្ហាញនូវកាលបរិច្ឆេទជាក់លាក់អំពីការចាប់ផ្តើមនៃការលក់នេះនៅឡើយទេ ប៉ុន្តែវាក៏មានការរំពឹងថានឹងដាក់លក់នៅក្នុងនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ។

 image

តម្លៃរបស់ Router នេះនៅមិនទាន់បញ្ជាក់អោយដឹងនៅឡើយទេ ប៉ុន្តែតាមអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Elisa សម្រាប់ផ្នែកអាជីវកម្មនិយាយថា ពួកគេចង់លក់នូវឧបករណ៍ 5G នេះសម្រាប់អតិថិជនជាច្រើនរបស់ខ្លួន។

image

ឧបករណ៍នេះប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC2019 នេះ ប៉ុន្តែវាមិនមានការបង្ហាញខ្លួននៅក្នុងស្តង់របស់ Nokia នៅឡើយទេ។ យើងបានឃើញនូវវត្តមានរបស់ Nokia WiFi Beacon 3 និង Beacon ប៉ុន្តែនៅមិនទាន់មានវត្តមានរបស់ Fast Mile នោះទេ។ សម្រាប់ Nokia Fast Mile 5G គឺជាប្រើប្រាស់សម្រាប់ 4G-5G Fixed Wireless Access ហើយវានឹងដាក់លក់នៅក្នុងប្រទេសហ្វាំងឡង់ផងដែរ៕