ព័ត៌មាន

NOKIA TA-1184 ឆ្លងកាត់នូវវិញ្ញាបនបត្រ FCC

Nokia TA-1184 ទើបតែបង្ហាញខ្លួននៅលើទំព័ររបស់ FCC ជាមួយនឹងការទម្លាយនូវលក្ខណៈសម្បត្តិលម្អិតជាច្រើនរបស់ស្មាតហ្វូននេះ។ តាមការបញ្ជាក់នៅក្នុងឯកសារជាច្រើននោះ Nokia TA-1184 នេះគឺទាក់ទងទៅនឹង TA-1188 ដែលឆ្លងកាត់នៅលើ EEC (Eurasian Economic Commission) កាលពីខែមីនានេះ។

 image

វិមាត្ររបស់ស្មាតហ្វូននេះគឺមានទំហំ 145.96×70.56 mm ហើយវាមានទំហំតូចជាង Nokia 6.1 ឬ Nokia 5.1 ប៉ុន្តែវាមានទំហំតូចជាង Nokia 4.2 ។ តាមការបញ្ជាក់នៅក្នុងឯកសាររបស់ FCC នោះ ផ្នែកខាងក្រោយរបស់វាអាចដោះចេញបានជាមួយនឹងថាមពលថ្មដែលមានការព្រីនព័ត៌មាននៅលើនេះផងដែរ។ ឯកសារនៅលើ FCC នេះក៏មានការទម្លាយថា TA-1184 និងប្រើប្រាស់នូវស៊ីមពីរ និងម៉េមូរី 3/32GB ដែលមានការផ្គត់ផ្គង់ដោយ Kingston ។

image

លក្ខណៈសម្បត្តិពិសេសៗដែលត្រូវទម្លាយ៖

វិមាត្រ: 145.96×70.56

ការតភ្ជាប់ទំនាក់ទំនង Connectivity: LTE, Dual SIM, WiFi, BT

ម៉េមូរី: 3/32GB Kingston

ថាមពលថ្ម: អាចដោះចេញបាន