ព័ត៌មាន

នាឡិកាស្មាតវ៉ច Nubia Alpha បង្ហាញខ្លួនហើយនៅសហរដ្ឋអាមេរិក

ដូចគ្នាទៅនឹងម៉ូដទាន់សម័យផងដែរ បច្ចេកវិទ្យានៅលើពិភពលោកនេះគឺមាននិន្នាការរបស់វា ហើយនៅឆ្នាំនេះគឺជានិន្នការនៃអេក្រង់ដែលអាចបត់បាន។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏ធ្វើការបង្ហាញនូវគំរូជាច្រើនផ្សេងគ្នារបស់ឧបករណ៍ជាច្រើននៃអេក្រង់ OLED ដែលអាចបត់បាននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ ហើយពេលនេះផលិតផលជាច្រើននេះក៏ឈានដល់ដៃរបស់អ្នកប្រើប្រាស់ហើយ។

ខណៈពេលដែលមនុស្សជាច្រើនកំពុងតែផ្តោតទៅលើ Samsung Galaxy Fold នោះ ក្រុមហ៊ុនជាច្រើនក៏ចាប់ផ្តើមធ្វើការផលិតទៅលើផលិតផលដែលអាចបត់បាន។ សម្រាប់ Nubia Alpha គឺជាស្មាតវ៉ចដែលមានអេក្រង់បត់បានទំហំ 4-inch display ភ្ជាប់ជាមួយនឹងកាមេរ៉ា ហើយវាក៏មានភ្ជាប់ជាមួយនឹងលក្ខណៈពិសេសជាច្រើនថែមទៀតផងដែរ។

Nubia Alpha ពេលនេះដាក់លក់ហើយនៅក្នុងសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបផងដែរ ហើយអ្នកអាចរកទិញវាបាននៅថ្ងៃទី ២៥ ខែមេសាខាងមុខនេះ។ នៅក្នុងរយៈពេល ៣ ថ្ងៃនេះ ក្រុមហ៊ុន Nubia ក៏ចាប់ផ្តើមដាក់លក់នាឡិកានេះនៅលើហាងអនឡាញរបស់ខ្លួនផងដែរ។ សម្រាប់អតិថិជន ៥០ នាក់ដំបូងដែលទិញ Nubia Alpha នេះនឹងទទួលបាននូវ Nubia Pods wireless earphones ឥតគិតថ្លៃ។ នាឡិកា Nubia Alpha គឺមានតម្លៃ $449 នៅក្នុងសហរដ្ឋអាមេរិក និងតម្លៃ 449 Euro សម្រាប់អ៊ឺរ៉ុប៕

image

image