ព័ត៌មាន

ហេតុអី្វបច្ចេកវិទ្យា 10 X Hybrid Zoom របស់ស្មាតហ្វូន OPPO Reno វាយលុកទីផ្សារអ៊ឺរ៉ុបមុនគេ?

អស់ទាស់បន្ទាប់ពីបានបង្ហាញខ្លួននៅទីក្រុងសៀងហៃ ប្រទេសចិនរួចមក OPPO Reno បានចាប់ផ្តើមសម្រុកទៅកាន់ទីផ្សារអ៊ឺរ៉ុបមុនគេ ដោយវាបានបង្ហាញខ្លួនជាផ្លូវការនៅទីក្រុង Zurich ប្រទេសស្វីសកាលពីម្សិលមិញ ដោយទទួលបានការគាំទ្រខ្លាំងពីក្រុមអ្នកគាំទ្រនៅតំបន់អ៊ឺរ៉ុប  ជាពិសេសពីក្រុមអ្នកជំនាញថតរូប ឬ  Professional Photographers ព្រោះនៅតំបន់អ៊ឺរ៉ុបសំបូរទៅដោយអ្នកស្រលាញ់រូបភាព សំបូរទៅដោយអ្នកជំនាញថតរូបល្បីៗ ដោយវាសំអាងទៅលើលក្ខណៈសម្បត្តិពិសេសនៃការបំពាក់នូវបច្ចេកវិទ្យា 10X Hybrid Zoom ដោយវាអាចធ្វើការ Zoom កាន់តែជិត ថតរូបកាន់តែច្បាស់ គុណភាពកាន់កាន់តែល្អឥតខ្ចោះ។

អ្វីដែលរឹតតែពិសេសនោះ OPPO Reno អាចនឹងត្រូវគេប្រសិទ្ធនាមឲ្យថាជាជំនួយការថតរូបដ៏ល្អសម្រាប់អ្នកជំនាញថតរូបល្បីៗលើសកលលោកថែមទៀតផង ព្រោះបច្ចេកវិទ្យា 10X Hybrid Zoom របស់ OPPO Reno អាចថតរូបបានឆ្ងាយ និង ច្បាស់ ដោយកាមេរ៉ារបស់វាបានសហការជាមួយនឹងក្រុមហ៊ុន Sony ក្នុងទំហំ 48MP IMX586 ដែលបង្ករភាពងាយស្រួលដល់ការចាប់យករូបភាពពេលយប់ប្រកបដោយវិជ្ជាជីវៈ មិនតែប៉ុណ្ណោះបច្ចេកវិទ្យា 10X Hybrid Zoom របស់ Reno ក៏អាចប្រើប្រាស់ក្នុងការថតវីដេអូកម្រិត 4K UHD បានរហូតដល់ទៅចំនូន 60fps ផងដែរ  ដោយវាមានពីរពណ៌ គឺ Ocean Green និង Jet Black ហើយវាកំពុងតែអង្រួនបេះដូងអ្នកចូលរួមក្នុងទីក្រុង Zurich ហួសពីការរំពឹងទុករបស់ខ្លួនជាពិសេសនៅលើបច្ចេកវិទ្យា10X Hybrid Zoom នេះតែម្តង។  

សូមបញ្ជាក់ថាOPPO គឺជាក្រុមហ៊ុនដែលតែងតែព្យាយាមយ៉ាងយកចិត្តទុកដាក់ បង្កើតគំនិតច្នៃប្រឌិតថ្មីៗ យ៉ាងម៉ត់ចត់បំផុត ក្នុងការរចនាម៉ូឌែលទូរស័ព្ទនីមួយៗ ជាពិសេសគឺការបង្កើតម៉ូឌែល OPPO Reno នេះឡើង ក្នុងលក្ខណៈជាប្រភេទទូរស័ព្ទដែលមានអេក្រង់លាតសន្ធឹងធំល្វឹងល្វើយស្ទើតែ100% វាស្ទើតែគ្មានគែម និងមិនមាន​ចន្លោះ​ឆក​ណាមួយឡើយ វាថែមទាំងមានកាមេរ៉ាភ្លោះស្ថិតនៅចំកណ្តាល រាងបញ្ឈរចុះក្រោម និង​មាន​កាមេរ៉ាមុខផុសចេញពីតួខ្លួនមានរាងដូចជាស្នែងសត្វរមាស ដែលភាគច្រើនពាក្យ Reno នេះ​ ត្រូវបានគេប្រដូចទៅនឹងពាក្យ Rhino (សត្វរមាស)ដូច្នោះដែរ ។

ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ សួរថាតើ OPPO Reno នឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍យើងដែរឬទេ? មានដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង ប្រទេសកម្ពុជាយើងឬអត់? បើគ្រាន់តែមើលពីសមត្ថភាពរបស់វាត្រួសៗ ស្មើនឹងសមត្ថភាពកាមេរ៉ាធំៗទៅហើយនោះ ចុះតម្លៃមិនកប់ក្តោងហើយលោកព្រះ បើអីញ្ជឹងមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាជាបន្តទៀត ………. ៕

image

image

image

image

image