ព័ត៌មាន

សាកទាយមើល តើ Nokia 4.2 ស៊េរីថ្មីបំពាក់នូវប៊ូតុង Google Assistant ចេញលក់ថ្ងៃទី ២៦ ខែមេសានេះតម្លៃប៉ុន្មាន?

ប្រិយមិត្តជាច្រើនរបស់ Nokia ប្រហែលជាទន្ទឹងរង់ចាំនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 4.2 ដែលមានរូបរាងយ៉ាងប្រណិតជាមួយនឹងកញ្ចក់ទាំងផ្នែកខាងមុខ និងខាងក្រោយយ៉ាងស្រស់ស្អាតបំផុតនៅក្នុងការប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃ។ Nokia 4.2 ពេលនេះមកដល់ប្រទេសកម្ពុជាហើយ! សាកទស្សន៍ទាយមើលថា តើស្មាតហ្វូនេះមានតម្លៃប៉ុន្មានដែរ? ពេលនេះ ក្រុមហ៊ុន NOKIA បញ្ចេញនូវតម្លៃរបស់ស្មាតហ្វូននេះដែលពិតជាទាក់ទាញខ្លាំងមែនទែនគឺត្រឹមតែ $169 តែប៉ុណ្ណោះជាមួយនឹងបន្ថែមជូននូវកង្ហារដ៏ស្រស់ស្អាតមួយគ្រឿងថែមទៀត។

លោកអ្នកប្រហែលជាបានដឹងរួចមកហើយថា NOKIA និង Google គឺសហការគ្នាក្នុងភាពជាដៃគូយូរអង្វែងដែលនេះមានន័យថា រាល់ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតរបស់ក្រុមហ៊ុន Google គឺសុទ្ធតែអាចប្រើប្រាសបាននៅលើស្មាតហ្វូន Nokia ។ ជាក់ស្តែង ស្មាតហ្វូន Nokia 4.2 នេះមានលក្ខណៈពិសេសដោយសារតែវាមានភ្ជាប់ជាមួយនឹង Google Assistant ដែលជាជំនួយការដ៏ឆ្លាតវៃសម្រាប់ដោះស្រាយការងារជាច្រើននៅក្នុងជីវិតរស់នៅរបស់អ្នកកាន់តែងាយស្រួល ឆ្លាតវៃ និងប្រសើរឡើងថែមទៀតផង។

Nokia 4.2 មានការរចនារូបរាងយ៉ាងប្រណិតស្រស់ស្អាតបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក។ វាមានកម្រាស់ស្តើងត្រឹមតែ 8.4mm ជាមួយនឹងកញ្ចក់កោងដ៏ប្រណិត 2.5D ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ ដែលអ្នកពិតជាមានអារម្មណ៍ស្និទ្ធិសា្នលបំផុតនៅពេលដែលបានកាន់ស្មាតហ្វូននេះនៅក្នុងដៃនោះ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.71″ HD+ ជាមួយនឹងកម្រិតបង្ហាញរូបភាព 19:9 display ratio ដែលពិតជាធំក្នុងការទស្សនា និងការកម្សាន្តជាច្រើនទៀត។ ស្មាតហ្វូននេះមានថាមពលថ្មដែលអាចប្រើប្រាស់បានយូរថែមទៀត វាមិនត្រឹមតែស្រស់ស្អាតនោះទេ ប៉ុន្តែវាថែមទាំងឆ្លាតវៃលើសពីការរំពឹងទុករបស់អ្នក។ Nokia 4.2 ប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹងការនាំយកនូវមុខងារអាប់ដេតសុវត្ថិភាពប្រចាំខែថែមទៀត ដូចនេះស្មាតហ្វូនរបស់អ្នកមិនត្រឹមតែមានសុវត្ថិភាពនោះទេ ថែមទាំងដំណើរការលឿនថែមទៀត។

ស្មាតហ្វូនស៊េរីថ្មី Nokia 4.2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 8 MP ហើយវាក៏មានសមត្ថភាពដោះសោរស្មាតហ្វូននេះបានលឿនជាមួយនឹងបច្ចេកវិទ្យា Face Unlock ថែមទៀត។ កាន់តែអស្ចារ្យជានេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា deep-learning algorithms និង eyes-open detection ដែលធានាថារូបភាពដែលអ្នកថតគឺពិតជាស្រស់ស្អាតមិនថានៅទីងងឹតនោះទេ។​

រឹតតែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងកម្មវិធី Google Photos™ សម្រាប់ធ្វើការរក្សាទុកនូវរូបភាពដែលអ្នកបានថតយ៉ាងមានសុវត្ថិភាពខ្ពស់បំផុត។ អ្នកក៏អាចប្រើប្រាស់កម្មវិធី Google Lens™ សម្រាប់ស្វែងរកនូវផលិតផលជាច្រើនដែលអ្នកបានឃើញនៅលើពិភពលោកនេះ។ សម្រាប់ Google Motion ក៏អាចធ្វើអោយរូបភាពជាច្រើនរបស់អ្នកក្លាយជាវីដេអូយ៉ាងអស្ចារ្យបំផុតផងដែរ។

តើនៅចាំអីទៀត? ចង់ក្លាយជាអ្នកប្រើប្រាស់ Nokia 4.2 មុនគេទេ សូមប្រញាប់ឡើងតម្លៃពិសេសធូរថ្លៃត្រឹមតែ $169 តែប៉ុណ្ណោះ! លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!

image

image

image

image

image