ព័ត៌មាន

NOKIA 4.2 នឹងដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ីនៅដើមខែឧសភាខាងមុខនេះ

Nokia 4.2 គឺជាស្មាតហ្វូនដែលពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូន Nokia 4.2 នេះប្រើប្រាស់នូវកញ្ចក់ទាំងផ្នែកខាងមុខ និងខាងក្រោយ ហើយវាក៏មានការពង្រឹងទៅលើសមត្ថភាពក្នុងការប្រើប្រាស់ជាច្រើនទៀត។ សម្រាប់ប្រទេសកម្ពុជា ស្មាតហ្វូន Nokia 4.2 នេះដាក់លក់ហើយនៅក្នុងតម្លៃត្រឹមតែ $169 តែប៉ុណ្ណោះ។

 ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងប្រទេសម៉ាឡេស៊ី ហើយវាមានពណ៌ខ្មៅ និងពណ៌ផ្កាឈូក Pink Sand ដ៏ស្រស់ស្អាត។ សម្រាប់ពណ៌ Pink Sand នឹងបង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីនៅខែឧសភាខាងមុខនេះ៕

image

image

image