ព័ត៌មាន

NOKIA MOBILE អាប់ដេតទៅលើគេហទំព័រ UPDATE TRACKER សម្រាប់ Nokia X71

ជាមួយនឹងការប្រកាសបង្ហាញវត្តមានរបស់ Nokia X71 នៅក្នុងតៃវ៉ាន់រួចមកនោះ ក្រុមហ៊ុន Nokia Mobile ក៏ធ្វើការពង្រឹងទៅលើសមត្ថភាពនៃស្មាតហ្វូន Nokia នេះផងដែរ។ រហូតមកទល់ពេលនេះ Nokia ជាច្រើនស៊េរីគឺដាក់លក់នៅក្នុងតៃវ៉ាន់ ហើយវាមិនមិនឈ្មោះហៅដូចទៅនឹងឈ្មោះនៅប្រទេសចិននោះទេ។

ឧទាហរណ៍សម្រាប់ Nokia X5, X6 និង X7 គឺមានឈ្មោះហៅថា Nokia 5.1 Plus, 6.1 Plus និង 8.1 នៅតៃវ៉ាន់។ ជាមួយនឹង Nokia X71 នេះដែលដាក់លក់នៅក្នុងតៃវ៉ាន់នោះ ប្រហែលជាអាចមានឈ្មោះដូចគ្នានៅតៃវ៉ាន់។

នៅលើគេហទំព័រ update tracker របស់ HMD អ្នកអាចឃើញមានការអាប់ដេតនៅលើស្មាតហ្វូន Nokia ។ សម្រាប់ទិន្នន័យរបស់ Nokia X71 នេះគឺមានការអាប់ដេតទៅលើ MR Update និង Security Patch សម្រាប់ខែមីនាផងដែរ។ វាពិតជាល្អមែនទែន៕

image

image