ព័ត៌មាន

OPPO RENO ប្រើប្រាស់នូវបច្ចេកវិទ្យា OZO AUDIO RECORDING TECHNOLOGY របស់ក្រុមហ៊ុន NOKIA

បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Nokia របស់ហ្វាំងឡង់បញ្ចេញនូវរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៩ រួចមក អ្នកប្រើប្រាស់ជាច្រើនក៏មានការចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យា Nokia Technologies របស់ក្រុមហ៊ុននេះផងដែរ។ សូម្បីតែបច្ចេកវិទ្យា Audio recording technology – OZO Audio របស់ក្រុមហ៊ុន​Nokia ក៏បំពាក់នៅលើស្មាតហ្វូនត្រកូល Reno ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសថា នៅដើមត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno ដែលប្រើប្រាស់នូវបច្ចេកវិទ្យា OZO Audio technology របស់ក្រុមហ៊ុន Nokia ។ OPPO Reno ជាស្មាតហ្វូនប្រភេទ High-End របស់ក្រុមហ៊ុនចិន Oppo ដែលជាផ្នែកមួយនៃក្រុមហ៊ុន BBK ។ OPPO Reno series មានដូចជា OPPO Reno និង OPPO Reno 10X Zoom ៕

image

image