ព័ត៌មាន

OZO PLAYBACK គឺជាប្រព័ន្ធសំឡេង AUDIO ដ៏អស្ចារ្យពី NOKIA

ជាមួយនឹងការនាំយកនូវស្មាតហ្វូន Nokia ជាច្រើនចូលទៅក្នុងទីផ្សារស្មាតហ្វូនវិញនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ប្រកាសបង្ហាញនូវម៉ូដែលថ្មីជាច្រើនដែលនាំយកនូវបច្ចេកវិទ្យាជាច្រើនដែលខ្លួនធ្វើការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ។ នៅក្នុងរយៈពេល ២ ឆ្នាំនៃវត្តមានរបស់ស្មាតហ្វូន Nokia នេះ OZO គឺអាចប្រើប្រាស់ដោយស្មាតហ្វូនជាច្រើនផងដែរ។

នៅក្នុងឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន Nokia បង្ហាញថា ស្មាតហ្វូន Nokia មិនមែនត្រឹមតែបង្ហាញខ្លួននៅលើទីផ្សារជាច្រើននោះទេ ប៉ុន្តែបច្ចេកវិទ្យាជាច្រើនទៀតដូចជា OZO Audio នឹងអាចរកប្រាក់អោយក្រុមហ៊ុនផងដែរ។ បច្ចេកវិទ្យា OZO Audio technologies ចំនួនពីរគឺ OZO Focus និង OZO Zoom ប្រកាសបង្ហាញខ្លួនហើយ។

នាយកដ្ឋានបច្ចេកវិទ្យា Technologies department នេះមិនបញ្ឈប់នូវការអភិវឌ្ឍទៅលើកម្មវិធី OZO Audio software របស់ខ្លួននោះទេ ប៉ុន្តែខ្លួនក៏ប្រកាសបង្ហាញនូវ OZO Playback ផងដែរ។ ប្រព័ន្ធសំឡេងនេះគឺប្រើប្រាស់នៅលើ Speaker, Headphones និងជាច្រើនទៀត។ OZO Playback គឺប្រើប្រាស់សម្រាប់ stereo loudspeakers ។ មុខងារថ្មីសម្រាប់ OZO Playback នេះគឺនាំយកទៅប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននោះគឺ Adaptive Stereo Widening ដែលធ្វើអោយប្រព័ន្ធសំឡេងលឺច្បាស់ជាងមុន និងពិរោះជាងមុន។ បច្ចេកវិទ្យា  Dolby ប្រហែលជាជំនួសវិញដោយ OZO Playback វិញជាក់ជាមិនខាន៕

image

image

image