ព័ត៌មាន

មនុស្សយន្តនេះអាចអានព្រះគម្ពីរដល់មនុស្សចាស់នៅក្នុងកន្លែងគុលានុបដ្ឋាយិកា

មនុស្សចាស់ស្វែងរកដៃគូបច្ចេកវិទ្យាប្រហែលជាអាចជួយឲ្យកាន់តែងាយស្រួលពីមនុស្សយន្ត (robot) ដែលអាចស្ដាប់ robot អានគម្ពីរដែលពាក់ព័ន្ធ។ SanTO គឺជា robot ពាក់កណ្តាលខ្លួនប្រហាក់ប្រហែល ទៅនឹងអាសនៈ ឬរូបចម្លាក់ដែលកាតូលិកអាចប្រើដើម្បីតុបតែងផ្ទះរបស់ពួកគេ។ ប៉ុន្តែវាត្រូវបំពាក់ ដោយកម្មវិធីដើម្បីស្តាប់មនុស្សស្កេនមុខរបស់ពួកគេសម្រាប់សញ្ញានៃអារម្មណ៍ជាក់លាក់ និងជ្រើស រើសអត្ថបទសាសនាដែលអាចពាក់ព័ន្ធនឹងបញ្ហារបស់ពួកគេ។ នេះបើយោងតាមកាសែត The Wall Street Journal រៀបរាប់ពីអាពាហ៍ពិពាហ៍ថ្មីនៃសាសនា និងបច្ចេកវិទ្យាដែលជាបញ្ហាប្រឈម ដែល អាចមានឥទ្ធិពលលើជំនឿរបស់មនុស្ស។

WSJ រាយការណ៍ថានៅពេលដែល Roboticist ម្នាក់ឈ្មោះ Gabriele Trovato រចនារូបរាងឡើង ដោយ SanTO គាត់ត្រូវព្រមានដោយពួកអ្នកដឹកនាំសាសនាកុំឱ្យបកស្រាយព្រះគម្ពីរ។ លោក Trovato ប្រាប់ WSJ ថា: “ពួកគេនិយាយថាកត្តាមនុស្សមានសារៈសំខាន់ណាស់ក្នុងការទំនាក់ទំនងនៃ ជំនឿ”។ “សូម្បីតែជ្រើសរើសអត្ថបទត្រឹមត្រូវដែលជាផ្នែកមួយនៃព្រះគម្ពីរក៏មិនមែនជាអ្វីដែលអ្នកអាច ធ្វើយ៉ាងងាយស្រួលនោះទេ”។ នៅពេល Trovato ប្រាប់ SanTO ថាគាត់មានការព្រួយបារម្ភអំពី អនាគត ជាឧទាហរណ៍ មនុស្សយន្តអានគម្ពីរមួយថ្ងៃម្តងនោះ។

ខណៈដែលមនុស្សយន្ដ និងបច្ចេកវិទ្យា AI កាន់តែប្រសើរឡើងទាំងពីរនេះកាន់តែមានទំនាក់ទំនងគ្នា កាន់តែជិតស្និទ្ធនឹងសាសនា មនុស្សយន្តកំពុងផ្តល់នូវការអធិប្បាយ។ សម្តេច pope ជាអ្នកគាំទ្រកម្មវិធី ហើយប្រជាជនកំពុងសូត្រធម៌ទៅកាន់រូបចម្លាក់ព្រះពុទ្ធសាសនា។ ប៉ុន្តែខណៈពេលដែលលោក Trovato ប្រាប់ WSJ អំពីរូបរាងមនុស្សយន្តតូច (robot) របស់គាត់ដែលអាចជួយផ្សព្វផ្សាយគំនិត សាសនាវាហាក់ដូចជាមានប្រយោជន៍ជាមិត្តភក្ដិ robot សម្រាប់មនុស្សចាស់ មិនដូចជាឆ្កែ robot ឬ ប្រភេទដៃគូរបច្ចេកវិទ្យាខ្ពស់ដទៃទៀតនោះទេ។ លោក Travato ប្រាប់ WSJ ថា: “វាគួរឱ្យចាប់អារម្មណ៍ ណាស់ក្នុងការសិក្សាពីរបៀបដែលការផ្លាស់ប្តូរមធ្យមនេះកំពុងជះឥទ្ធិពលដល់ទំនាក់ទំនងរបស់ មនុស្សជាមួយនឹងព្រះ និងសកម្មភាពនៃសាសនា”។

image

image