ព័ត៌មាន

Nokia 106 ម៉ូដែលថ្មីតម្លៃប្រហាក់ប្រហែល $20 ប៉ុណ្ណោះ! ស្រស់ស្អាត កាន់ថ្មបានយូរ ហើយតម្លៃសមរម្យទៀត!

Nokia គឺជាម៉ាកយីហោក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញលំដាប់ពិភពលោកកំពុងតែមានការពេញនិយមយ៉ាងខ្លាំងមិនត្រឹមតែនៅលើទីផ្សារអន្តរជាតិប៉ុណ្ណោះទេ សម្រាប់ទីផ្សាររបស់កម្ពុជាវិញ គេមិនអាចបំភ្លេចចោលបានទេចំពោះសមត្ថភាពនៃការកាន់ថ្មបានយូរច្រើនថ្ងៃ និងតម្លៃសមរម្យបំផុតរបស់ N អិនចុចពិលដែលអ្នកណាៗក៏ស្គាល់ Nokia! អ្នកណាៗក៏ចូលចិត្តប្រើប្រាស់ Nokia ដែរ!

ពេលនេះ ក្រុមហ៊ុន KTH តំណាងចែកចាយផលិតផលទូរសព្ទ Nokia នៅក្នុងប្រទេសកម្ពុជាក៏នាំយកនូវវត្តមានរបស់ Nokia 106 ម៉ូដែលជំនាន់ថ្មីដែលពិតជាស្រស់ស្អាត ទាក់ទាញខ្លាំង ហើយតម្លៃវិញពិតជាមិនគួរអោយជឿគឺត្រឹមតែប្រហាក់ប្រហែល $20 តែប៉ុណ្ណោះ។ នេះគឺជាម៉ូដែលថ្មីដែលមកជំនួស Nokia 105 ដែលមានវត្តមានពេញនិយមនៅលើទីផ្សារជាងមួយឆ្នាំមកហើយ ពិសេស Nokia 105 ក៏ជិតអស់ពីស្តុកផងដែរ!

 NOKIA 106 ស៊េរីថ្មីនេះមានរូបរាងតូចល្មម ថ្មកាន់ប្រើប្រាស់បានយូរជាមួយនឹងសមត្ថភាពក្នុងការនិយាយពីពេលព្រឹកព្រលឹមចាប់ពីព្រះអាទិត្យរះ រហូតដល់ព្រះអាទិត្យលិចបាត់វិញដោយគ្មានបញ្ហានោះទេ។ Nokia 106 ថ្មីនេះមិនធ្វើអោយលោកអ្នកខកចិត្តនោះទេដោយសារតែវាបញ្ចូលថាមពលថ្មម្តងអាចនិយាយបានដល់ទៅ 15 ម៉ោង ឬរយៈពេលទុកចោលមិនប្រើប្រាស់ (Standby Time) បានដល់ទៅ 21 ថ្ងៃឯណោះ។ NOKIA 106 នេះមានអេក្រង់ទំហំ 1.8’’ Display ស្រោបដោយសម្បកជ័រស្វិតប៉ូលីកាបោន (Polycarbonate) រឹងមាំធន់មិនបែកនោះទេ ពិសេសមិនស្លេកថែមទៀត។ វាពិតជាធានានៅក្នុងការប្រើប្រាស់បានរយៈពេលយូរអង្វែង ហើយមិនងាយក្នុងការឆ្កូតនោះទេ។ Nokia 106 នេះគឺមានរូបរាងស្រស់ស្អាតងាយកាន់នៅក្នុងដៃបំផុត។ Nokia 106  នេះមានរ៉េមទំហំ 4MB បន្ទះឈីប MTK 6261D Processor ថាមពលថ្មទំហំ 800mAh និងអាចប្រើប្រាស់ស៊ីមពីរបានថែមទៀត។​ ពិសេសជាងនេះទៀតនោះ វាមានប៊ូតុងបើក Loudspeaker ដោយស្វ័យប្រវត្តិថែមទៀត។ ទូរសព្ទ Nokia ពិតប្រាកដមានបិទតែម KTH ពណ៌ទឹកប្រាក់ភ្លឺ ហើយមានការធានាពេញមួយឆ្នាំ បើខូចដូរថ្មីជូនភ្លាមៗ!

បើនិយាយអំពីការកម្សាន្តវិញនោះ Nokia 106 នេះមានភ្ជាប់ជាមួយនឹងហ្គេមពស់ Snake Xenzia និងហ្គេមជាច្រើនទៀតដូចជា Nitro Racing, Danger Dash, Tetris និងជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ Nokia 106 នេះអាចផ្ទុកឈ្មោះ Contact បានដល់ទៅ 2000 នាក់ និងផ្ទុកសារបានដល់ទៅ 500 សារឯណោះ។ វាពិតជាអស្ចារ្យមិនធម្មតានោះទេ។ ដូចនេះ អ្នកពិតជាមានភាពងាយស្រួលនៅក្នុងការភ្ជាប់ទំនាក់ទំនងការងារអាជីវកម្ម មិត្តភក្តិ និងក្រុមគ្រួសារបានយ៉ាងងាយបំផុត។

 Nokia 106 ជំនាន់ថ្មីនេះដាក់លក់នៅក្នុងតម្លៃពិសេសត្រឹមតែប្រហាក់ប្រហែល $20 តែប៉ុណ្ណោះ។ លោកអ្នកអាចរកជាវទូរសព្ទនេះនៅគ្រប់ហាងចែកចាយរបស់ Nokia ទាំងអស់ក្នុងប្រទេសកម្ពុជា! សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

 image

image

image

image

image