ព័ត៌មាន

NOKIA 4.2 ពេលនេះអាចរកទិញបានហើយនៅក្នុងសហរដ្ឋអាមេរិក ខណៈនៅទីផ្សារកម្ពុជាក៏មានលក់ដែរ!

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងទៅលើចំណែកទីផ្សាររបស់ខ្លួននៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកតាមរយៈការនាំយកនូវស្មាតហ្វូនដែលមានតម្លៃសមរម្យ Nokia 4.2 ទៅដាក់លក់នៅទីនោះ។ ស្មាតហ្វូននេះពេលនេះដាក់លក់ជាផ្លូវការហើយនៅសហរដ្ឋអាមេរិកជាមួយនឹងតម្លៃ $189 ។

Nokia 4.2 នេះទ្រទ្រង់ទៅលើ GSM carriers ជាច្រើនដូចជា​ T-mobile និង At&t ជាដើម។ អ្នកអាចធ្វើការកម្មង់ទិញនៅថ្ងៃនេះនៅលើ Amazon ហើយវានឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី ១៤ ខែឧសភាខាងមុខនេះ។ សម្រាប់ទីផ្សារនៅក្នុងកម្ពុជាវិញនោះ វាមានតម្លៃត្រឹមតែ $169 ហើយអ្នកអាចរកទិញវាបានគ្រប់ហាងលក់ទូរស័ព្ទទំនើបរបស់ NOKIA ។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 4.2

ទំហំ: 148.95 x 71.30 x 8.39 mm

ទម្ងន់: 161g

អេក្រង់: 5.71” HD+ a-Si TFT LCD ជាមួយនឹង selfie notch (tear-drop), 19:9

បន្ទះឈីប: Snapdragon 439

ម៉េមូរី: 3GB DDR3 RAM, 32GB internal storage + MicroSD card

ថ្ម: 3000mAh battery, MicroUSB2.0

កាមេរ៉ា: Dual 13MP (AF, f2.2, 1.12um) + 2MP depth-sensing camera

កាមេរ៉ា Selfie: 8MP fixed focus front camera (F2.0/1.12µm)

ការតភ្ជាប់: FM Radio, Bluetooth 4.2

ប្រព័ន្ធប្រតិបត្តិការOS: Android 9 Pie

ពណ៌: Black, Pink Sand

តម្លៃ (USA): 189 USD

image

image