ព័ត៌មាន

NOKIA 9 PUREVIEW ពេលនេះដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន

Nokia 9 PureView ពេលនេះដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិនហើយ គឺរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការប្រកាសបង្ហាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD នៅក្នុងទីផ្សារដ៏សំខាន់មួយនេះ។ ខណៈពេលដែលមានការកោតសរសើរយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យារបស់ស្មាតហ្វូននេះ វាក៏មានការជជែកអំពីតម្លៃខ្ពស់របស់ស្មាតហ្វូន 9PV នេះផងដែរ។

JD.com គឺជាហាងលក់របស់ចិនដំបូងបំផុតដែលទទួលនូវការកម្មង់ទិញមុនរបស់ស្មាតហ្វូន Nokia 9 PureView (ថ្ងៃទី ១៩ មេសា) ប៉ុន្តែវាមិនមែនជាក្រុមហ៊ុនតែមួយនោះទេ។ សម្រាប់ Suning ក៏ដាក់លក់ស្មាតហ្វូន9 PV នេះនៅក្នុងតម្លៃ (¥5499.00) ផងដែរ។

Nokia 9 PureView គឺជាស្មាតហ្វូនដ៏អស្ចារ្យដែលមានរបកគំហើញថ្មីនៃបច្ចេកវិទ្យាកាមេរ៉ា ប៉ុន្តែវាក៏មានបញ្ហាជាច្រើនខ្លះៗកើតឡើងទៅលើផ្នែក Software និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ សម្រាប់តម្លៃនេះ មនុស្សជាច្រើននៅចិនអាចនឹងងាកទៅរកស្មាតហ្វូន Samsung (Galaxy 10+ ¥5999.00) ឬ ( Mate 20 Pro ¥5499.00) ដែលមានកម្លាំងម៉ាស៊ីន និងមុខងារនៅលើ Hardware ល្អប្រសើរជាងនោះ៕

 image

image