ព័ត៌មាន

ការអាប់ដេតសម្រាប់ខែមេសា ដាក់អោយដំណើរការហើយនៅលើ NOKIA 8, NOKIA 8.1, NOKIA 3.1 និង 3.1 PLUS

នៅចុងខែមេសា ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ទើបតែបញ្ចេញនូវការអាប់ដេតសុវត្ថិភាពសម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួននៃត្រកូល Nokia នោះ។ សម្រាប់ស្មាតហ្វូនជាច្រើនទើបតែទទួលបាននូវ Patchសុវត្ថិភាពសម្រាប់ខែមេសានេះ ខណៈពេលដែលស្មាតហ្វូនជាច្រើនទៀតស្ថិតនៅក្នុងការកែលម្អជាច្រើនទៀត។

Nokia 8 ដែលជាស្មាតហ្វុនដំបូងបំផុតរបស់ក្រុមហ៊ុន HMD ក៏ចាប់ផ្តើមទទួលនូវការអាប់ដេតសម្រាប់ខែមេសា។ យើងនៅមិនទាន់ទទួលបាននូវព័ត៌មានលម្អិតអំពីការអាប់ដេតនេះនោះទេ ប៉ុន្តែការអាប់ដេតនេះគឺអាចដំណើរការហើយសម្រាប់តំបន់មួយចំនួននោះ។

ប្រព័ន្ធប្រតិបត្តិការ Pie ពេលនេះក៏ដាក់អោយដំណើរការនៅលើស្មាតហ្វូន Nokia 8.1 ។ សម្រាប់ការអាប់ដេតនេះគឺមានលេខកូដ V2.59E សម្រាប់ការអាប់ដេតទៅលើសុវត្ថិភាពសម្រាប់ខែមេសា ឆ្នាំ ២០១៩ នេះ។ ការអាប់ដេតនេះគឺមានទំហំ 240MB ហើយវាក៏មានការពង្រឹងទៅលើ UI របស់វាផងដែរ។

Nokia 3.1 និង Nokia 3.1 Plus ក៏ចាប់ផ្តើមទទួលបាននូវការអាប់ដេតទៅលើសុវត្ថិភាពសម្រាប់ខែមេសានេះផងដែរ។ សម្រាប់ Patch សុវត្ថិភាពសម្រាប់ខែមេសា ឆ្នាំ ២០១៩ នេះគឺដាក់អោយដំណើរការផងដែរ។ ការអាប់ដេតនៅលើស្មាតហ្វូន Nokia 3.1គឺមានទំហំ 111MB ខណៈពេលដែលស្មាតហ្វូន 3.1 Plus គឺមានទំហំ 87MB ៕

image

image

image