ព័ត៌មាន

COUNTERPOINT: NOKIA ជាប់ចំណាត់ថ្នាក់លេខ ១ ទៅលើ FEATURE PHONE ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ

Counterpoint Research ទើបតែចេញផ្សាយនូវរបាយការណ៍ចំណែកទីផ្សាររបស់ខ្លួនសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ។ នៅក្នុងរបាយការណ៍នេះគឺបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺមានការកើនឡើងនៅក្នុងចំណែកទីផ្សាររបស់ខ្លួនដល់ទៅ 50% ហើយវារក្សានូវចំណាត់ថ្នាក់លេខរៀងទី ២ ដែលមាន 4% នៅពីក្រោយក្រុមហ៊ុន Samsung និង 5% ខ្ពស់ជាងក្រុមហ៊ុន​Apple ។

សម្រាប់ការនាំចេញទីផ្សារស្មាតហ្វូនសរុបគឺមានការធ្លាក់ចុះចំនួន 5% ជាមួយនឹងស្មាតហ្វូនចំនួន 345 លានគ្រឿងដែលមានការនាំចេញនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ។ ក្រៅពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei ការកើនឡើងទៅលើការនាំចេញស្មាតហ្វូននេះគឺមានការបង្ហោះចេញពីសមាជិករបស់ BBK Oppo និង Vivo ជាមួយនឹង 10% និង 27% ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi, Tecno និង Alcatel គឺមានការធ្លាក់ចុះទៅលើការនាំចេញរបស់ខ្លួនផងដែរ។

ក្រុមហ៊ុន​ HMD Global ក៏ធ្លាក់ចុះចេញពីបញ្ជី Top 10 នៃក្រុមហ៊ុនចែកចាយស្មាតហ្វូននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ។ នៅក្នុង Counterpoint ទម្លាយថា HMD ឈរនៅចំណាត់ថ្នាក់ទី ១៣ ទៅលើចំណែកស្មាតហ្វូន ខណៈពេលដែលចំណែកទីផ្សាររបស់ក្រុមហ៊ុន HMD គឺមានប្រហែលជា 1% នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ នេះដែលមានចំនួន 3 លានគ្រឿង។ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន HMD Global គឺមានការនាំចេញស្មាតហ្វូនចំនួន 4 លានគ្រឿង៕

image

image