ព័ត៌មាន

ក្រុមហ៊ុនហ្វេសប៊ុកអាចនឹងត្រូវគេផាកពិន័យរហូតដល់ ៥ ពាន់លានដុល្លារលើការរំលោភលើសិទ្ធិឯកជន

ក្រុមហ៊ុនហ្វេសប៊ុករំនឹងប្រឈមនឹងការផាកពិន័យយ៉ាងច្រើនរហូតដល់ទៅ ៥ ពាន់លានដុល្លារពីគណៈកម្មការសហព័ន្ទពាណិជ្ជកម្ម (FTC) ដែលជាលទ្ធផលនៃការស៊ើបអង្កេតលើគោលនយោបាយភាពឯកជនរបស់ខ្លួន។នៅក្នុងរបាយការណ៍ចំណូលរបស់ខ្លួន Facebook ឱ្យដឹងថាក្រុមហ៊ុននេះកំណត់ប្រាក់ចំនួន ៣ ពាន់លានដុល្លារនៅក្នុងការដោះស្រាយជាមួយនឹង FTC ដែលចាប់ផ្តើមស៊ើបអង្កេតលើហ្វេសប៊ុក។

ការស៊ើបអង្កេតនេះផ្តោតលើការរំលោភលើកិច្ចព្រមព្រៀងឆ្នាំ ២០១១ ដែល Facebook ធ្វើជាមួយ FTC ដែលតម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមទទួលការព្រមព្រៀងច្បាស់លាស់ពីអ្នកប្រើប្រាស់ដើម្បីចែករំលែកទិន្នន័យរបស់ពួកគេ។FTC បើកការស៊ើបអង្កេតលើហ្វេសប៊ុកកាលពីឆ្នាំមុនបន្ទាប់ពីត្រូវគេបង្ហាញថាក្រុមហ៊ុននេះអនុញ្ញាតឱ្យក្រុមហ៊ុន Cambridge Analytica អាចចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកប្រហែល ៥០ លាននាក់ដោយគ្មានការព្រមព្រៀងច្បាស់លាស់។

ឥឡូវនេះភាគីទាំងពីរកំពុងឈានដល់ដំណោះស្រាយមួយដោយក្រុមហ៊ុនហ្វេសប៊ុកព្យាករថាការផាកពិន័យនេះនឹងមានចន្លោះពី ៣ ពាន់លានដុល្លារទៅ ៥ ពាន់លានដុល្លារ។ប្រសិនបើ Facebook យល់ស្របលើការផាកពិន័យនេះនឹងក្លាយជាកំណត់ត្រាមួយសម្រាប់ FTC ដែលមិនដែលដាក់ពិន័យប្រាក់កម្រៃដ៏ច្រើនទៅលើក្រុមហ៊ុនបច្ចេកវិទ្យាណាមួយដូច Facebook ឡើយ។

ការិយាល័យស្នងការព័ត៌មានរបស់ចក្រភពអង់គ្លេស (ICO) ក៏ដាក់ពិន័យ ៥០០.០០០ ផោននៅលើហ្វេសប៊ុកលើរឿងអាស្រូវ Cambridge Analytica ផងដែរ។ការពិន័យរបស់ FTC លើហ្វេសប៊ុកក៏នឹងកើនលើសប្រាក់ពិន័យរដ្ឋប្បវេណី ២២,៥ លានដុល្លារដែល Google បង់ក្នុងឆ្នាំ ២០១២ ដើម្បីដោះស្រាយការចោទប្រកាន់របស់ FTC ចំពោះការរំលោភលើកិច្ចព្រមព្រៀងមួយក្នុងការអនុវត្តសិទ្ធិឯកជន។

ទោះបីជាបញ្ហាទាំងអស់ដែល Facebook ជួបប្រទះនាពេលថ្មីៗក៏ដោយប្រាក់ចំណូលរបស់ហ្វេសប៊ុកនិងមូលដ្ឋានអ្នកប្រើប្រាស់កំពុងកើនឡើងជាបន្តបន្ទាប់ដោយក្រុមហ៊ុននាំប្រាក់ចំណេញច្រើនជាង ១៥ ពាន់លានដុល្លារក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩ ។

image

image