ព័ត៌មាន

ក្រុមហ៊ុន សាមសុង ផ្លាស់ប្តូរការវេចខ្ចប់ និងផ្នែកជាច្រើននៃគ្រប់ផលិតផលដើម្បីជួយដល់បរិស្ថាន!

យោងទៅតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន សាមសុង ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកទៅលើបរិស្ថានមកយើងសង្កេតឃើញថាផ្នែកជាច្រើននៃផលិតផលក៏ដូចជាការវេចខ្ចប់ទាំងអស់ត្រូវបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាក់ស្តែងស្ទើរតែគ្រប់ផ្នែកនៃគ្រឿងក្នុងប្រអប់របស់កំពូលស្មាតហ្វូន Samsung Galaxy S10 ផ្ទាល់គឺប្រើវត្ថុធាតុដើមដែលបានមកពីការកែច្នៃសំណល់ប្លាស្ទិកដើម្បីជួយដល់បរិស្ថាន និងការពារពីផលប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ទាំងអស់ទូទាំងពិភពលោកផងដែរ។

យ៉ាងណាមិញត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ នេះគ្រប់ផលិតផល និងឧបករណ៍បន្ទាប់បន្សំរបស់ សាមសុង ទាំងអស់ដូចជា៖ ទូរស័ព្ទស្មាតហ្វូន ឆ្នាំងសាក ថេបប្លែត (Tablets) និងប្លាស្ទិកស្រោបគ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋានទាំងអស់នឹងត្រូវជំនួសដោយការប្រើប្រាស់វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន និងផែនដីឡើយ។

ជាមួយនឹងការប្តេជ្ញាក៏ដូចជាគោលការណ៍ការពារបរិស្ថាននេះក្រុមហ៊ុន សាមសុង គ្រោងនឹងប្រើប្រាស់ឡើងវិញនូវសំណល់ប្លាស្ទិកចំនួន 500,000 តោន ត្រឹមឆ្នាំ 2030 និងធ្វើការប្រមូលផលិតផលប្លាស្ទិកដែលគេបោះចោលប្រមាណជាង 7.5 លាន តោន ដើម្បីយកមកផលិត និងប្រើប្រាស់ឡើងវិញ។

 ទាំងអស់នេះហើយគឺជាចំណុចដ៏ពិសេសបំផុតដែលធ្វើឱ្យគ្រប់ផលិតផលរបស់ សាមសុង ទទួលបានការកោតសរសើរ និងស្រឡាញ់គាំទ្រច្រើនជុំវិញពិភពលោកដោយក្រុមហ៊ុនមិនគ្រាន់តែផ្តោតលើគុណភាព និងបំពេញតាមតម្រូវការរបស់អតិថិជនប៉ុនណោះទេតែក្រុមហ៊ុនថែមទាំងគិតគូរដល់សុខភាពរបស់អ្នកប្រើប្រាស់របស់ខ្លួនទាំងអស់ក៏ដូចជាយកចិត្តទុកដាក់បំផុតដល់បរិស្ថាន។

image

image

image

image