ព័ត៌មាន

ឧបករណ៍Linksys Smart Wi-Fi Routers ច្រើនជាង 25,000 បែកធ្លាយទិន្នន័យសំខាន់នៅលើអ៊ីនធឺណិតជាសាធារណៈ

ភាពងាយរងគ្រោះនៅក្នុង Linksys Smart Wi-Fi router អនុញ្ញាតឱ្យអ្នកវាយប្រហារ​ទទួល​​ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពីចម្ងាយលើ router ដែលងាយរងគ្រោះ ​និងទទួល​ព័ត៌មាន​សំខាន់។ ភាពងាយរងគ្រោះអាចត្រូវគេធ្វើអាជីវកម្មដោយគ្រាន់តែដឹងពីអាសយដ្ឋាន IP សាធារណៈរបស់ router ។ វាអាចត្រូវគេធ្វើអាជីវកម្មដោយគ្រាន់តែបើកអាស័យដ្ឋាន IP សាធារណៈរបស់ router ក្នុងកម្មវិធីរុករកអ៊ីនធឺណិតទៅកាន់បណ្តាញ និងសំណួរ JNAP ។

ដោយគ្រាន់តែបើកសំណួរ JNAP ព័ត៌មានសំខាន់នឹងត្រូវលាតត្រដា​ង​ហើយវាអាចត្រូវគេ បង្កើតឡើងវិញដោយការផ្ញើសំណើទៅកាន់ចំនុចចុងក្រោយរបស់ JNAP ។  “ព័ត៌មាន​ងាយ​រងគ្រោះនេះបង្ហាញពីភាពងាយរងគ្រោះដែលមិនត្រូវការការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវហើយ អ្នកវាយប្រហារពីចម្ងាយអាចទាញយកដោយពួកគេមានចំនេះដឹងបច្ចេកទេសតិចតួច។

ព័ត៌មានសំខាន់ដែលលេចធ្លាយរួមមាន៖

•អាសយដ្ឋាន MAC របស់ឧបករណ៍ទាំងអស់រួមទាំងប្រវត្តិសាស្ត្រ

•ឈ្មោះឧបករណ៍

•ប្រព័ន្ធ​ប្រតិបត្តិការ

ក្នុងករណីខ្លះវាបែកធ្លាតទាំងប្រភេទឧបករណ៍ ក្រុមហ៊ុន ផលិត លេខ ម៉ូដែល និងការ ពិពណ៌នាផ្សេងទៀត។ ព័ត៌មានសំខាន់ផ្សេងទៀតមានដូចជា ​ settings, firewall status, firmware update settings, និងDDNS settings ក៏មានបែកធ្លាយផងដែរ។ យោងតាមប្រភព អ្នកស្រាវជ្រាវ ២៥.៦១៧ នាក់និយាយថា Router របស់ក្រុមហ៊ុន Linksys Smart WiFi លេច​ធ្លាយព័ត៌មានសំខាន់លើអ៊ីនធឺណិតសាធារណៈ។

ការលេចធ្លាយនេះបង្ក​ឱ្យមានការ​ព្រួយ​បា​រម្ភអំពីសិទ្ធិឯកជនដោយសារការទាញយកព័ត៌មានលម្អិតរបស់អ្នកវាយប្រហារអាចទទួលព័ត៌មានប្រព័ន្ធផ្ទេរផ្ទះ ឬអាជីវកម្មដើម្បីចាប់ផ្តើមការវាយប្រហារលើគោលដៅ។ ​ខាងក្រោម​នេះគឺជាឧបករណ៍ដែលរងផលប៉ះពាល់។ អាសយដ្ឋាន MAC ៧៥៦,៥៦៥ លេចធ្លាយ។

លោក Mursch  មានប្រសាសន៍ថា ឧបករណ៍ Linksys Smart Wi-Fi ភាគច្រើនមិន​ផ្លាស់ប្តូរ​ពាក្យសម្ងាត់លំនាំដើមដែលអនុញ្ញាតឱ្យអ្នកវាយប្រហារ(ដែលមិនមានការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ)ចូលទៅប្រើរ៉ោតទ័រទេ។ “ការស្កេនរបស់យើងរកឃើញថា Router រាប់ពាន់​កំពុង​ប្រើ​ពាក្យសម្ងាត់លំនាំដើមហើយងាយនឹងអាចឱ្យអ្នកផ្សេងគ្រប់គ្រងភ្លាមៗបើសិនជា Router មិនទទួលការកំណត់ត្រឹមត្រូវទេ” ។ លោកបន្ថែមថា “កំហុសមិនត្រឹមត្រូវ  និងមិន​មាន​ការជួសជុលទេ” ហើយក្រោយមក Router នឹងត្រូវបិទជាបន្តបន្ទាប់។

image

image