ព័ត៌មាន

មុខងារ NIGHT CAMERA MODE ស្ថិតនៅក្នុងការអភិវឌ្ឍសម្រាប់ស្មាតហ្វូន Nokia

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ការថតរូបភាពនៅកន្លែងទីងងឹតគឺចាប់ផ្តើមមានការពង្រឹងកាន់តែច្រើនសម្រាប់ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន។ សម្រាប់ស្មាតហ្វូន  Lumia 920 គឺជាស្មាតហ្វូនដំបូងបំផុតដែលដំណើរការជាមួយនឹង OIS ដែលអនុញ្ញាតអោយស្មាតហ្វូននេះអាចថតរូបភាពបានកាន់តែស្រស់ស្អាតនៅកន្លែងដែលមានពន្លឺតិចនោះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏ប្រើប្រាស់នូវ  “low-light” នេះសម្រាប់ស្មាតហ្វូន Pixel របស់ខ្លួនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រើប្រាស់នូវ software-oriented approach សម្រាប់ធ្វើអោយស្មាតហ្វូននេះអាចចាប់រូបភាពបានយ៉ាងស្រស់ស្អាតថែមទៀត។

សម្រាប់ការថតរូបភាពនៅក្នុងទីងងឹតនោះ មុខងារ Night Sight នៅលើស្មាតហ្វូន Nokia 9 របស់ក្រុមហ៊ុន HMD គឺពីតជាអស្ចារ្យមែនទែន។ ស្មាតហ្វូននេះអាចធ្វើការថតបានយ៉ាងល្អ ហើយវាក៏អាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនោះទៀតផងដែរ៕

image

image