ព័ត៌មាន

NOKIA 1 PLUS អាចរកទិញបាននៅអៀរឡង់ និងចក្រភពអង់គ្លេសតាមរយៈក្រុមហ៊ុន ARGOS

Nokia 1 Plus គឺពិតជាមានរូបរាងយ៉ាងស្រស់ស្អាត ហើយវាពិតជាបង្កើតនូវរឿងគួរអោយភ្ញាក់ផ្អើលជាច្រើននៅក្នុងព្រឹត្តិការណ៍ MWC2019 ។ ខណៈពេលដែលស្មាតហ្វូន Nokia 1 គឺស្រស់ស្អាត ជាពិសេសគឺពណ៌ដ៏ទាក់ទាញរបស់ Nokia 3310 (2017) នោះ វានៅមិនទាន់មាន Hardware ខ្លាំងក្លានៅឡើយទេ។

Nokia 1 Plusគឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះអាចរកទិញបាននៅលើ Argos នៅក្នុងប្រទេសអៀរឡង់ និងចក្រភពអង់គ្លេសដែលមានពណ៌ក្រហម និងពណ៌ខ្មៅនៅក្នុងតម្លៃ €109​។

Nokia 1 Plus នេះមានអេក្រង់ទំហំ 5.45 inch HD screen, 2500 mAh , Mediatek MT6739WW (28 nm) processor, កាមេរ៉ាខាងក្រោយ 8 MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ ស្មាតហ្វូននេះដំណើរការនូវ GO version របស់ Android 9 Pie ៕

image

image