ព័ត៌មាន

NOKIA 4.2 ពង្រីកទីផ្សារដល់អ៊ីតាលី អាល្លឺម៉ង់ហើយ ខណៈនៅកម្ពុជាលក់ក្នុងតម្លៃ $169

ស្មាតហ្វូនស៊េរីថ្មី Nokia 4.2 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ពេលនេះបន្តដាក់លក់នៅក្នុងប្រទេសជាច្រើនជាលក្ខណៈអន្តរជាតិ។ វាក៏បង្ហាញខ្លួននៅក្នុងទីផ្សារនៅអាស៊ានដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីរួមទាំងសហរដ្ឋអាមេរិកផងដែរ ហើយ Nokia 4.2 នេះពេលនេះក៏បង្ហាញខ្លួនទៅកាន់អ៊ឺរ៉ុបផងដែរ។

ស្មាតហ្វូន Nokia 4.2 នេះក៏អាចរកទិញបាននៅលើ Nokia stores នៅក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ីតាលីផងដែរ។ សម្រាប់ទីផ្សារកម្ពុជាវិញក៏ដាក់លក់នៅលើទីផ្សារផងដែរនៅក្នុងតម្លៃ $169 ។ Nokioteca.net រាយការណ៍ថា Nokia 4.2 ដែលមានម៉េមូរីទំហំ 3GB/32GB ដាក់លក់នៅក្នុងអ៊ីតាលីជាមួយនឹងតម្លៃ €169 (189USD, 13,280INR) ។ នៅក្នុងអាល្លឺម៉ង់ Nokia 4.2 អាចរកទិញបាននៅលើ Nokia store ជាមួយនឹងតម្លៃ €199 (223USD, 15,600INR) ។

Nokia 4.2 មានរូបរាងស្រស់ស្អាតទាក់ទាញ ហើយវាមានពណ៌ Pink Sand ដែលនៅមិនទាន់អាចរកទិញបាននៅឡើយទេក្នុងទីផ្សារប្រទេសមួយចំនួននោះ។ វាមានបន្ទះឈីប Snapdragon 439, 3000mAh , teardrop notch ជាមួយនឹងកាមេរ៉ាងខាងមុខ 8MP និងបច្ចេកវិទ្យា Face Recognition កាមេរ៉ាខាងក្រោយ 13MP+2MP និងប៊ូតុង Google Assistant ថែមទៀត៕

image

image