ព័ត៌មាន

NOKIA DT-500 WIRELESS CHARGER​ បង្ហាញខ្លួនហើយនៅក្នុងប្រទេសអាល្លឺម៉ង់

នៅក្នុងព្រឹត្តិការណ៍ MWC2019 ក្រុមហ៊ុន​ Nokiamobile ប្រកាសបង្ហាញនូវ wireless chargers ចំនួនពីរដែលមានទំហំតូចជាង DT-10W និងធំជាង DT-500 ហើយវាគឺមានតួនាទីជា Powerbank ថែមទៀត។ ខណៈពេលដែល DT-10W នេះអាចរកទិញបាននៅលើ Amazon, DT-500 គឺនៅមិនទាន់ឃើញនៅលើហាងនៅឡើយទេ។

សម្រាប់ wireless charger នេះគឺមានតម្លៃ €54 ។ សម្រាប់ charger នេះគឺមានកម្លាំង 4,520 mAh ហើយវាអាចភ្ជាប់ជាមួយនឹង USB/USB-C cable ផងដែរ។ វាមានភ្លើង 5V Output និងភ្លើង LED display នៅផ្នែកចំហៀងរបស់ Charger នេះផងដែរ។

Nokia ធ្លាប់ធ្វើការផលិតនូវ chargers ប្រភេទនេះនៅក្នុងសម័យស្មាតហ្វូន Lumia ហើយវាក៏ជាប្រភេទសំប៉ែត Nokia DC-50 wireless charging ។ វាមានកម្លាំង 5V outputនិងថាមពលថ្ម 2400 mAh ប៉ុន្តែរូបរាងរបស់វាគឺនៅមិនទាន់ស្អាតនោះទេ៕

image

image