ព័ត៌មាន

NOKIA WASP, TA-1179 និង TA-1191 ឆ្លងកាត់ការធ្វើតេស្តនៅលើ FCC

FCC ធ្វើការតេស្តទៅលើ Nokia Wasp សារជាថ្មីម្តងទៀត ប៉ុន្តែពេលនេះគឺសម្រាប់តែម៉ូដែលស៊ីមមួយប៉ុណ្ណោះ។ ស្មាតហ្វូនស៊េរីថ្មី ២ ម៉ូដែលគឺ​ Nokia TA-1191 និង​ TA-1179 ក៏ឆ្លងកាត់នូវដំណើរការវិញ្ញាបនបត្រ FCC ផងដែរ។វាមិនមានអ្វីដែលទម្លាយថ្មីនោះទេអំពីស្មាតហ្វូន TA-1179 ដែលជាប្រភេទម៉ូដែលស៊ីមមួយរបស់ស្មាតហ្វូន Nokia TA-1184 ហើយពេលនេះត្រូវគេស្គាល់ថាជា Wasp ខណៈពេលដែលម៉ូដែល TA-1191 គឺជាប្រភេទម៉ូដែលស៊ីមមួយរបស់ TA-1188 ដែលឆ្លងកាត់នៅលើការធ្វើតេស្តរបស់ FCC គឺជា Nokia Wasp ។

ខណៈពេលដែលម៉ូដែល TA-1184 និង TA-1188 ប្រហែលជាមានទំនាក់ទំនងជិតស្និទ្ធិគ្នានោះ សម្រាប់ TA-1188 គឺខុសប្លែកគ្នាបន្តិចពី TA-1188 ឬ Nokia Wasp ។ ស្មាតហ្វូន Nokia Wasp នេះគឺរចនាឡើងសម្រាប់ការតម្រូវនៅលើទីផ្សារ។

លក្ខណៈសម្បត្តិ៖

ម៉ូដែល: Wasp – Dual SIM TA-1184, Single SIM TA-1179;

– Dual SIM TA-1188, Single SIM TA-1191

វិមាត្រ: 145.96×70.56

ការតភ្ជាប់: LTE, Dual SIM, WiFi, BT, FM Radio, GNSS

ម៉េមូរី: 3/32GB Kingston

ថាមពលថ្ម: អាចដោះចេញបាន

Software: 00ww_0_095

តាមការបញ្ជាក់របស់របាយការណ៍ពី FCC កាលពីពេលមុននេះ អ្នកអាចមើលឃើញថា ស្មាតហ្វូននេះគឺមានទំហំតូចជាង Nokia 5.1 និង Nokia 6.1 ។ ស្មាតហ្វូននេះឆ្លងកាត់វិញ្ញាបនបត្រពី EEC និងពេលនេះ FCC សម្រាប់ប្រភេទស៊ីមពីរ និងស៊ីមមួយផងដែរ៕

 image

image