ព័ត៌មាន

ក្រុមហ៊ុន HMD នាំចេញស្មាតហ្វូន Nokia បាន ១៦ លានគ្រឿងសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៩នេះ

សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global មានចំណែកទីផ្សារស្មាតហ្វូន Nokia ចំនួន ១% នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Counterpoint Research ។ ក្រុមហ៊ុន Nokia នៅតែជាប់ចំណាត់ថ្នាក់លេខ​១ សម្រាប់ Feature Phone របស់ខ្លួន។

Counterpoint ធ្វើការគណនាទៅលើចំនួនរបស់ Nokia Feature Phones ដែលធ្វើការនាំចេញនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ នេះហើយវាមានការនាំចេញចំនួន ១៣ លានគ្រឿង។ បើធៀបជាមួយនឹងកាលពីត្រីមាសមុន ក្រុមហ៊ុន HMD Global មានការនាំចេញស្មាតហ្វូនចំនួន ១៦ លានគ្រឿងសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ។

សម្រាប់ត្រីមាសទី ២ នេះវាគួរតែល្អជាងនេះដោយសារតែ Nokia បញ្ចេញនូវស្មាតហ្វូន Nokia ជាច្រើនស៊េរីដែលមានតម្លៃសមរម្យ និងស្រស់ស្អាតបំផុត៕

image

image

image

image