ព័ត៌មាន

SECURITY PATCH សម្រាប់ខែឧសភា ២០១៩ សម្រាប់ NOKIA 6 (2017) គឺចេញផ្សាយហើយ!

ក្រុមហ៊ុន Nokia Mobile នៅសប្តាហ៍នេះចាប់ផ្តើមបញ្ចេញនូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែឧសភានេះទៅលើស្មាតហ្វូន Nokia 6 ដែលមានអាយុកាលជាង ២ ឆ្នាំមកហើយ។ Nokia 6 ប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC17 ហើយស្មាតហ្វួននេះក៏ដាក់លក់នៅក្នុងរដូវក្តៅនៅពេលនោះផងដែរ។

នេះគឺជាការសន្យារបស់ក្រុមហ៊ុន Nokia Mobile ដែលនឹងធ្វើការអាប់ដេតទៅលើស្មាតហ្វូន Android One ដែលមានអាយុដល់ទៅ 3 ឆ្នាំ ។ សម្រាប់ការ update ថ្មីនៅលើ Nokia 6 នេះគឺសម្រាប់សុវត្ថិភាពខែឧសភាឆ្នាំ ២០១៩ នេះ។ ការអាប់ដេតនេះមានទំហំ 334MB ។ វាមានការពង្រឹងទៅលើសមត្ថភាពប្រើប្រាស់របស់ស្មាតហ្វូននេះផងដែរ៕

image

image