ព័ត៌មាន

NOKIA 4.2 ទទួលការអាប់ដេតសុវត្ថិភាពសម្រាប់ខែឧសភានេះ!

ក្រុមហ៊ុន Nokia Mobile ទើបតែបញ្ចេញនូវការអាប់ដេតដំបូងបំផុតរបស់ខ្លួនសម្រាប់ស្មាតហ្វូនស៊េរីថ្មី Nokia 4.2 ។ សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាម្នាក់ធ្វើការចែករំលែកនៅលើ Twitter ថា សម្រាប់ការអាប់ដេតនេះនាំយកនូវ Android 9 Pie build V1.22E និង security update សម្រាប់ខែឧសភា ឆ្នាំ ២០១៩ នេះ។

ការអាប់ដេតនៅលើ Nokia 4.2 នេះគឺមានទំហំ 440MB ហើយវាមានការពង្រឹងទៅលើ UI និងកម្លាំងម៉ាស៊ីនតាមរយៈការអាប់ដេតសម្រាប់ខែឧសភានេះ។ ដើម្បីឆែកមើលការអាប់ដេតនេះ អ្នកអាចចូលទៅកាន់ Settings->System->System Update ៕

image

image