ព័ត៌មាន

ធ្ងន់កហើយ! សហរដ្ឋអាមេរិកជម្រុញអោយប្រទេសកូរ៉េខាងត្បូងឈប់ប្រើប្រាស់ផលិតផល Huawei

សហរដ្ឋអាមេរិកគ្មានគម្រោងក្នុងការបញ្ឈប់សកម្មភាពរបស់ខ្លួនប្រឆាំងទៅក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិនដែលស្ថិតនៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួន។ Reuters ធ្វើការរាយការណ៍ថា ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនិយាយនៅក្នុងកិច្ចប្រជុំមួយថា ក្រុមហ៊ុនបច្ចេកវិទ្យា LG Uplus របស់ប្រទេសកូរ៉េខាងត្បូងមិនគួរដំណើរការនៅក្នុងតំបន់សំខាន់ៗនោះទេដោយសារតែក្រុមហ៊ុននេះប្រើប្រាស់នូវឧបករណ៍របស់ក្រុមហ៊ុន Huawei ។

សេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ក្រុមហ៊ុនទូរគមនាគមន៍និយាយថា វាគ្មានសំណើរផ្លូវការពីក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិកនោះទេ។ ទោះជាយ៉ាងណាក៏ដោយនោះ ទីក្រុងវ៉ាស៊ីនតោនក៏ដាក់សម្ពាធទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីបញ្ឈប់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពីការផ្គត់ផ្គង់ទៅលើបណ្តាញ Networks របស់ខ្លួននោះ ហើយប្រធានាធិបតីរបស់សហរដ្ឋអាមេរិកក៏ហាមឃាត់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា Qualcomm និង​Google អោយបញ្ឈប់សកម្មភាពជាមួយនឹងក្រុមហ៊ុនចិននេះផងដែរ។

ប្រទេសកូរ៉េខាងត្បូងប្រហែលជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិក ប៉ុន្តែប្រទេសចិននៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់ប្រទេសនៅអាស៊ាននេះ។ Reuters និយាយថា មួយភាគ ៤ នៃការនាំចេញគឺទៅកាន់ចិន៕

image

image