ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A2 Core តូចតែខ្លឹមបានបង្ហាញខ្លួន និងដាក់លក់ក្នុងប្រទេសកម្ពុជាហើយ!

ពិតជាអស្ចារ្យស្ទើរតែមិនគួរឱ្យជឿមែន! ទោះបីជាក្រុមហ៊ុន សាមសុង សម្រុកបញ្ចេញនូវស្មាតហ្វូនលំដាប់កំពូលយ៉ាងណាក៏ដោយក៏ក្រុមហ៊ុននៅតែមិនភ្លេចនូវអាវុធធុនកណ្តាល និងធុនតូចរបស់ខ្លួនដែរដោយធ្វើយ៉ាងណាផ្តល់ជូននូវជម្រើសដ៏សម្បូរបែបជូនដល់អតិថិជនរបស់ខ្លួនទាំងអស់។ ដូច្នេះហើយនៅថ្ងៃនេះក្រុមហ៊ុនក៏បានប្រញាប់ដាក់លក់នូវស្មាតហ្វូនដ៏ទំនើបទាន់សម័យ និងគួរឱ្យទាក់ទាញមួយម៉ូឌែលទៀតដែលមានឈ្មោះថា Samsung Galaxy A2 Core!

 គួរបញ្ជាក់ផងដែរថាស្មាតហ្វូនធន់តូចមួយនេះនឹងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងតម្លៃត្រឹមតែ 95 ដុល្លារ ប៉ុណ្ណោះ! សម្រាប់ស្មាតហ្វូនដែលមានតម្លៃខ្ទង់ប៉ុណ្ណេះតែបើនិយាយពីសមត្ថភាព និងចំណុចពិសេសវិញគឺពិតជាមិនធម្មតានោះទេ! ចង់ដឹងណាស់ថាតើ Samsung Galaxy A2 Core ឡូយយ៉ាងណានោះ សូមមើលលក្ខណៈសម្បត្តិខាងក្រោមនេះទាំងអស់គ្នា៖

– ទំហំអេក្រង់៖        5 អ៊ីញ

– កម្រិតបង្ហាញរូបភាព៖    qHD TFT

– ប្រព័ន្ធប្រតិបត្តិការ៖    Android Joshua (Octa 1.6 GHz)

– កាមេរ៉ាមុខ និងក្រោយ៖  5MP (F2.2)

– អង្គចងចាំ (រ៉េម)៖    1GB

– អង្គផ្ទុក (រ៉ូម)៖    8GB

– រូបរាង៖      ស្រោបដោយប្លាស្ទិករលោង

– ថាមពល៖      2,600 mAh

– ជម្រើស 3 ពណ៌៖    ពណ៌ក្រហម ពណ៌ខៀវ និងពណ៌ខ្មៅ

 តែចំណុចខ្លាំងមួយទៀតដែលធ្វើឱ្យ Samsung Galaxy A2 Core អាចធ្វើការទាក់ចិត្តអតិថិជនបាននោះគឺអ្នកប្រើប្រាស់អាចចូលទៅកាន់ Android Go App Services បានយ៉ាងងាយស្រួលដោយគ្មានការកំណត់ ឬដាក់លក្ខខណ្ឌអ្វីឡើយជាពិសេស Galaxy Apps , Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺត្រូវបានដំឡើងរួចមកជាស្រេចតែម្តងដើម្បីជួយសន្សំសំចៃនៃការប្រើប្រាស់អង្គផ្ទុក និងអង្គចងចាំ! ប្រសិនបើលោកអ្នកចង់បានស្មាតហ្វូនដែលមានតម្លៃត្រឹមតែប៉ុណ្ណេះបើធៀបនឹងស្មាតហ្វូនក្រុមហ៊ុនដទៃទៀតខ្ញុំសូមណែនាំឱ្យជ្រើសរើស Samsung Galaxy A2 Core! បានទាំងប្រេន បានទាំងគុណភាព!

 សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។

 image

image

image

image

image

image