ព័ត៌មាន

ឡូយមែន! Nokia តែងតែនាំយកនូវអ្វីដែលថ្មីជានិច្ចនៅលើ Android OS របស់អ្នក ហើយស្មាតហ្វូន Nokia របស់អ្នកសមត្ថភាពកាន់តែល្អប្រសើរជានិច្ច!

បើក្រឡេកមើលទៅលើទីផ្សារស្មាតហ្វូនបច្ចុប្បន្ននេះ គេសង្កេតឃើញមានតែ OS ចំនួន ២ ប៉ុណ្ណោះដែលធ្វើការប្រកួតប្រជែងគ្នានោះគឺ Android និង​ iOS។ iOS គឺធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន​Apple សម្រាប់ប្រើប្រាស់នៅលើ iPhone តែប៉ុណ្ណោះ ខណៈពេលដែល Android គឺធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន Google ហើយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅលើពិភពលោកសុទ្ធសឹងតែប្រើប្រាស់ Android OS ទាំងអស់គ្នាដែលក្នុងនោះក៏មានក្រុមហ៊ុនបច្ចេកវិទ្យា Nokia របស់ហ្វាំងឡង់ផងដែរ។

Nokia គឺជាដៃគូសហការយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Google ។ នេះមានន័យថា នៅពេលដែលក្រុមហ៊ុន Google បញ្ចេញនូវ Android OS ជំនាន់ថ្មីនោះ ស្មាតហ្វូនរបស់ Nokia អាចធ្វើការអាប់ដេតទៅកាន់ OS ចុងក្រោយនេះបានមុនគេតែម្តង! ឥឡូវនេះ Android Pie OS គឺជាជំនាន់ចុងក្រោយបំផុតរបស់ Google ហើយវាក៏ប្រើប្រាស់នៅគ្រប់ស្មាតហ្វូនស៊េរីថ្មីរបស់ Nokia ហើយស្មាតហ្វូនជំនាន់មុនៗដែលបង្ហាញខ្លួនតាំងពីឆ្នាំ ២០១៧ ក៏អាចអាប់ដេតទៅកាន់ Android Pie OS បានផងដែរ ។ ពិសេសជាងនេះទៀតនោះ វាមានការអាប់ដេតទៅលើកម្មវិធីសុវត្ថិភាពរបស់ស្មាតហ្វូនប្រចាំខែថែមទៀត។ វាពិតជាអស្ចារ្យមែនទែន។  Nokia ល្បីល្បាញខាងថ្មខ្លាំង រឹងមាំ និងរូបរាងស្រស់ស្អាតប្រណិតបំផុតនៅពេលដែលកាន់នៅក្នុងដៃ ហើយបើនិយាយពីតម្លៃវិញគឺម៉ាអ៊ែមល្មមទិញប្រើប្រាស់តែម្តង!

បើអ្នកកំពុងតែកាន់ប្រើប្រាស់ស្មាតហ្វូន Android នៅក្នុងដៃនោះ តើអ្នកដឹងទេហេតុអ្វីបានជាអ្នកគួរតែប្រើប្រាស់នូវ Android OS ជំនាន់ចុងក្រោយបំផុតពីក្រុមហ៊ុនបច្ចេកវិទ្យា Google នោះ?? តើ System Update ពិតជាចាំបាច់មែនទេសម្រាប់ស្មាតហ្វូន Android របស់អ្នកនោះ? ហេតុអ្វីបានជាអ្នកគួរតែប្រើប្រាស់ស្មាតហ្វូន Nokia ? ចម្លើយនោះគឺ Android OS ជំនាន់ចុងក្រោយ និង System Update នឹងនាំយកនូវទម្រង់ UI ថ្មីជាងមុនដែលកាន់តែងាយស្រួលប្រើប្រាស់នៅលើស្មាតហ្វូនរបស់អ្នក ការទទួលបានមុខងារ Features ថ្មីៗ ការជួសជុលទៅលើកំហុសឆ្គង (Fix Bugs) ការដោះស្រាយទៅលើបញ្ហាកម្តៅចេញពីស្មាតហ្វូនរបស់អ្នក ការដំណើរការកម្មវិធីលឿនជាងមុន និងកម្លាំងម៉ាស៊ីនខ្លាំងក្លាជាងមុនមួយកម្រិតទៀត។

Nokia គឺជាក្រុមហ៊ុនចំណាត់ថ្នាក់ Top 10 នៅលើពិភពលោក ហើយកេរ្តិ៍ឈ្មោះរបស់ Nokia គឺល្បីល្បាញខ្លាំងមែនទែន។ ក្រៅពីការពង្រីកទីផ្សារយ៉ាងឆាប់រហ័សរបស់ Nokia នៅលើពិភពលោកនោះ សម្រាប់ទីផ្សារកម្ពុជាយើងវិញ ក្រុមហ៊ុន Nokia កំពុងតែពង្រីកទីផ្សាររបស់ខ្លួននៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ហើយក៏ទទួលបាននូវប្រជាប្រិយភាព និងការគាំទ្រខ្លាំងក្លាពីសំណាក់យុវវ័យគ្រប់ស្រទាប់វណ្ណៈ។ ម៉ូដែលកំពុងតែមានការពេញនិយមខ្លាំងមានដូចជា៖

  • NOKIA 8 តម្លៃតែ $440

  • NOKIA 7 Plus តម្លៃតែ $399

  • NOKIA 6.1 Plus តម្លៃតែ $269 ថែមជូនកាបូបស្ពាយដ៏ស្រស់ស្អាត

  • Nokia 5.1 Plus តម្លៃត្រឹមតែ $219 ថែមជូនកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយថែមទៀត

  • Nokia 4.2 ថ្មីភ្ជាប់ជាមួយ Google Assistant តម្លៃ $169

  • Nokia 3.1 Plus (តម្លៃដើម $179) ចុះថ្លៃ $30 នៅសល់ត្រឹមតែ $149 តែប៉ុណ្ណោះ និងថែមជូនដបទឹកដ៏ស្រស់ស្អាតមួយទៀត

  • Nokia 2.1 ថ្មី ($115) បញ្ចុះតម្លៃនៅសល់ត្រឹមតែ $79 ទទួលបានលេខស៊ីមកាត Cellcard ពិសេសជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតពេញមួយឆ្នាំ និងកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយភ្លាម

សូមទទួលយកនូវបទពិសោធន៍ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS នៅថ្ងៃនេះជាមួយនឹងស្មាតហ្វូន NOKIA ឥឡូវនេះ។ អ្នកអាចរកទិញស្មាតហ្វូនស៊េរីថ្មីទាំងនេះបាននៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុនខេធីអេច (KTH) នៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

គួរបញ្ជាក់ផងដែរថា Google ផ្តល់នូវសេវាកម្មជាច្រើនដូចជា Android OS, Play Store, Search Engine, Gmail, Maps, Music, Google Chrome, YouTube និងសេវាកម្មជាច្រើនដែលអ្នកប្រើប្រាស់ស្មាតហ្វូនមិនអាចខ្វះបាននោះទេ ហើយក្រុមហ៊ុន Google ក៏ធ្វើការអាប់ដេតសុវត្ថិភាពជាប្រចាំខែផងដែរ។ Google Play Store ដែលមានចំនួនប្រហែលជា 2.6 លានកម្មវិធីដែលអ្នកអាចទាញយកដោយស៊េរី! សាកស្រម៉ៃមើល បើក្រុមហ៊ុន Google មិនអនុញ្ញាតអោយអ្នកធ្វើការអាប់ដេតទៅលើកម្មវិធី ឬមិនអោយអ្នកចូលទៅកាន់ Play Store នោះ ទូរស័ព្ទ Android OS របស់អ្នកគឺចប់ហើយ! YouTube, Gmail, Play Store, Google Search និងសេវាកម្មជាច្រើនទៀតគឺលែងប្រើប្រាស់បានហើយ! ដូចនេះ ស្មាតហ្វូន Nokia គឺជាជម្រើសដ៏ល្អបំផុតក្នុងការប្រើប្រាស់!!!

image

image

image

image

image

image

image

image