ព័ត៌មាន

ថាហើយថាទៀត 60X របស់ OPPO Reno 10X គឺ Power Zoom ឡើងកប់ស៊េរីតែម្តង!

ធ្លាប់តែឃើញរូបភាពវីដេអូ Reno 10X Hybrid Zoom របស់ OPPO ធ្វើការថតរូប Zoom តាមរយៈព័ត៌មានបែកធ្លាយនៅលើបណ្តាញ សង្គម ប៉ុន្តែនៅពេលនេះ OPPO Reno 10X Hybrid Zoom បានបញ្ចេញបច្ចេកវិទ្យា Power Zoom របស់ខ្លួនដល់ទៅ 60X ហើយ មិនត្រឹមតែថត Zoom ចំពោះទីកន្លែងដែលមានទេសភាពស្រស់ស្អាតនៅតំបន់ល្បីៗជុំវិញពិភពលោក ដូចជាតំបន់សមុទ្រ តំបន់ប្រាសាទបុរាណ តំបន់វាលខ្សាច់ និងព្រៃភ្នំប៉ុណ្ណោះទេ ថ្ងៃនេះ OPPO Reno 10X បានមកផ្តិតយករូបភាពក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាថែមទៀតផង។

តាមរយៈ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានបង្ហោះរូបភាពដែលបានថតអគារវឌ្ឍនៈឡើងកប់ស៊េរីតែម្តងហើយ នៅក្នុងរូបភាពដែលបានថតសាកល្បងដោយកាមេរ៉ាស្មាតហ្វូនស៊េរីថ្មី OPPO Reno 10X Hybrid Zoom នោះ ត្រូវបានបែងចែកជាបីចំណែកសំខាន់ៗ ក្នុងគោលបំណងដើម្បីបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាថ្មី និង ពិតប្រាកដរបស់ OPPO Reno 10X ដោយរូបទី១បានថតដោយប្រើប្រាស់បច្ចេកវិទ្យា 1X Zoom ជាប្លង់ Long Shoot ក្នុងរយៈចំងាយឆ្ងាយ, រូបទី២បានថតដោយបច្ចេកវិទ្យា 10X Hybrid Zoom និង រូបទី៣ថតដោយបច្ចេកវិទ្យា 60X Digital Zoom ឃើញឡើងច្បាស់នៃកំពូលជ្រុងម្ខាងទៀតនៃអាគារវឌ្ឍនៈដ៏ត្រដែតត្រដឹមក្នុងទីក្រុងភ្នំពេញ។

មុនដំបូងខ្ញុំគិតថា OPPO គ្រាន់តែប្រើវិធីសាស្រ្តបញ្ឆោតភ្នែកទេ មានឯណាលោកព្រះ OPPO លេងមែនទែនហើយ ព្រោះបច្ចេកវិទ្យា 60X របស់វាថតឡើងឡូយ និង ច្បាស់ថែមទៀតផង! តែប៉ុណ្ណេះអ្នកចូលចិត្តថតរូបទេសភាពបែបធម្មជាតិ និង ថតរូបភាពឯកសារតូចឬធំក្តី គឺថា OPPO Reno 10X Zoom នឹងZoomជូនលោកអ្នកម៉ាកប់ពពកតែម្តង វាអាចជួយលោកអ្នកក្នុងការថតរូបភាពបានយ៉ាងច្បាស់ពេញចិត្ត និងអស់ក្តីបារម្ភពីបញ្ហានេះទៀតហើយ!

ម៉្យាងវិញទៀតគ្នាយើងអើយកុំភ្លេចខ្លួនឲ្យសោះណាហើយអ្នកដែលនៅឆ្ងាយគ្នាក្តីប្រយ័ត្នគេលួចប្រម៉ាញ់រូបភាពបែបកំប្លែងៗណា(ហាហាហា) ព្រោះមើលទៅបច្ចេកវិទ្យា 60X របស់ OPPO Reno 10X Zoom ចង់ខ្លាំងជាង​កែវយិតធំៗទៅទៀត។ អ្វីដែលសំខាន់ជាងនេះទៅទៀត វីដេអូននេះវាហាក់ដូចជាចង់បង្ហាញតម្រុយថា OPPO Reno 10X Hybrid Zoom ដែលមានបង្កប់បច្ចេកវិទ្យា 60X នោះនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះហើយ!៕      

 

image

image