ព័ត៌មាន

អតិថិជនធនាគារ ANZ ត្រូវបោកបញ្ឆោតក្នុងការផ្តល់ព័ត៌មានលម្អិតផ្នែកធនាគារនៅក្នុងការក្លែងបន្លំ Phishing Scam ថ្មីៗនេះ

 អ៊ីម៉ែលបន្លំក្លែងបន្លំគេហទំព័រធនាគារ ANZ តាមអ៊ីនធឺរណិតដើម្បីបញ្ឆោតអតិថិជន​អោយ​ប្រគល់ព័ត៌មានលំអិតអំពីធនាគារ។​ អ៊ីម៉ែលត្រូវគេផ្ញើជាមួយប្រធានបទដែលមានចំណង​ជើងថា: “ដំបូន្មានទូទាត់ប្រាក់ BPAY ដែលជោគជ័យ”(“Successful BPAY Payment Advice”)។  ធនាគារអូស្ត្រាលី និងនូវែលសេឡង់ (ANZ) កំពុងព្រមានដល់អតិថិជន​របស់​ខ្លួនអំពីការលួចបន្លំថ្មីដែលមានគោលបំណងលួចព័ត៌មានលំអិតរបស់ធនាគារ។

តើអ្វីទៅជាការបន្លំ?

អ៊ីម៉ែលក្លែងបន្លំក្លែងបន្លំគេហទំព័រធនាគារ ANZ តាមអ៊ីនធឺរណិតដើម្បីបញ្ឆោតអតិថិ​ជនឱ្យ​ប្រគល់ព័ត៌មានលំអិតអំពីធនាគារ។ ព័ត៌មាននោះរាប់បញ្ចូលទាំង​ឈ្មោះអ្នកប្រើ  ពាក្យ​សម្ងាត់​និងចម្លើយចំពោះសំណួរសម្ងាត់។

តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច?

យោងតាមប្រភពព័ត៌មានពី ​​MailGuard ម៉ែលនេះត្រូវផ្ញើជាមួយប្រធាន​បទដែល​មាន​ចំណងជើងថា: “ដំបូន្មានការទូទាត់ប្រាក់ BPAY ដែលជោគជ័យ”។ វាផ្តល់ព័ត៌មាន​ដល់​អតិ​ថិជនអំពីប្រតិបត្តិការដែលទទួលជោគជ័យដោយរាប់បញ្ចូលទាំងព័ត៌មានលំអិតទាក់ទងនឹងការបង់ប្រាក់ដូចជា លេខកូដអតិថិជន ចំនួនទឹកប្រាក់ទូទាត់  និងកាលបរិច្ឆេទទូទាត់។

ក្រោយមកអ្នកទទួលត្រូវគេសួរដើម្បីផ្ទៀងផ្ទាត់ ឬធ្វើបច្ចុប្បន្នភាពលើ សម័យគណនី​និងធ្វើប្រតិបត្តិការរបស់ពួកគេដោយការមើលតំណ (link ) ដែលផ្តល់នៅក្នុងអ៊ីម៉ែល។ នៅពេលដែលអ្នកប្រើចុចលើតំណនោះពួកគេត្រូវជនបោកប្រាស់បញ្ជូនបន្តទៅគេហទំព័រក្លែងក្លាយរបស់ធនាគារ ANZ ។  នៅពេលបញ្ចូលពត៌មានលំអិតចូលទៅក្នុងតំណ   អ្នកប្រើប្រាស់​ត្រូវគេប្ដូរទៅទំព័រក្លែងបន្លំគណនី ដែលមានសំណួររារាំងចំនួន ៣ដែលជនរងគ្រោះត្រូវឆ្លើយ។ នៅពេលដែលអ្នកប្រើប្រាស់ឆ្លើយគ្រប់សំណួរទាំង ៣ ពួកគេត្រូវប្រព័ន្ធបន្លំប្រាប់ថា ​ចម្លើយ​របស់​ពួកគេមិនត្រឹមត្រូវ។

តើវាមានគោលបំណងអ្វី?

គោលបំណងតែមួយគត់នៃការបន្លំគឺដើម្បីប្រមូលព័ត៌មានបញ្ជាក់អត្តសញ្ញាណចូល​របស់អតិ​ថិជនរបស់ធនាគារ ANZ។ តាមរយៈការវាយបញ្ចូល​លេខគណី និងពាក្យ​សម្ងាត់​របស់​អ្នក​នោះ មានន័យថា អ្នកកំពុងប្រគល់ព័ត៌មានគណនីប្រកាន់ក្រុម cybercriminals។ ប្រសិន​បើអ្នក​ប្រាប់ព័ត៌មានលម្អិតពីសំណួរនិងចម្លើយរបស់អ្នកទៅកាន់ជនបោកប្រាស់នោះ​ជាការអនុញ្ញាត​ឱ្យសកម្មភាពក្លែងបន្លំផ្សេងទៀតដូចជាមានការហៅពួកគេត្រឡប់មកវិញ​ និងព្យាយាមចូល​គណណីរបស់អ្នក  នេះយោងតាមប្រភព “MailGuard និយាយក្នុងរបាយការណ៍របស់ខ្លួន។
តើធ្វើដូចម្តេចដើម្បីរក្សាសុវត្ថិភាព?

ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីរក្សាសុវត្ថិភាពពីការបោកប្រាស់បែបនោះ៖

  • អ្នកមិនត្រូវចុចលើតំណដែលភ្ជាប់មកជាមួយម៉ែលដើម្បីចូលទស្សនាគេហទំព័រទេ។ •តែងតែបញ្ចូល URL នៅក្នុងរបាអាសយដ្ឋានដើម្បីទស្សនាវេបសាយផ្លូវការ។

  • កុំចែកចាយព័ត៌មានផ្ទាល់ខ្លួន ឬធនាគាររបស់អ្នកតាមអ៊ីម៉ែល។

image

image