ព័ត៌មាន

យុទ្ធនាការក្លែងបន្លំ Phishing ថ្មីគឺចេញពីសារព្រមាននៃការលុបទិន្នន័យរបស់ក្រុមការងារ "Office 365 Team"

អ៊ីម៉ែលរងការបន្លំអះអាងថា មានការលុបឯកសារមិនប្រក្រតីនៅក្នុងគណនី Office 365 របស់ពួកគេហើយជម្រុញឱ្យអ្នកទទួលពិនិត្យឡើងវិញនូវព័ត៌មានជូនដំណឹងរបស់ពួកគេ។  នៅពេលចុចលើlink &#039‘View alert details’ &#039នោះ  ជនរងគ្រោះត្រូវគេបញ្ជូនបន្តទៅទំព័រចូលគណនី Microsoft spoof ដែលជាកន្លែងដែលអ្នកប្រើត្រូវគេដាស់តឿនឱ្យបញ្ចូលអត្តសញ្ញាណរបស់ពួកគេចូល។

តើអ្វីជាបញ្ហា?

អ្នករងក្លែងបន្លំថ្មីដែលអះអាងថា ពេល ” Office 365 ” កំពុងដំណើរការ មានអ្នកព្រមាន ថានឹងលុបឯកសារជាច្រើនលើគណនីរបស់ពួកគេ។

ព័ត៌មានលម្អិតបន្ថែមអំពីយុទ្ធនាការ

  • អ៊ីម៉ែលរងការបន្លំអះអាងថា ការជូនដំណឹងកម្រិតមធ្យមត្រូវគេសម្របសម្រួល។

  • បន្ទាប់មក មានការលុបឯកសារក្នុងគណនី Office ៣៦៥ របស់ពួកគេហើយជម្រុញឱ្យអ្នកទទួលពិនិត្យឡើងវិញនូវការជូនដំណឹងទាំងនោះ

  • ពេលចុចលើ link មើលព័ត៌មានលម្អិតពីការជូនដំណឹង​ ជនរងគ្រោះត្រូវគេប្ដូរទិសទៅទំព័រចូលគណនី Microsoft spoof ។ នៅពេលអ្នកប្រើប្រាស់បញ្ចូលព័ត៌មានអត្តសញ្ញាណចូលនោះទិន្ន័យនឹងផ្ញើទៅកាន់ទំព័រវាយប្រហារ‘https[:]//moxxesd.azurewebsites[.]net/handler[.]php’​

  • ជនរងគ្រោះត្រូវគេបញ្ជូនបន្តទៅទំព័រចូលផ្លូវការរបស់ក្រុមហ៊ុន Microsoft ។

កត្តានេះត្រូវគេបញ្ចាក់ថា ទំព័រក្លែងក្លាយត្រូវបង្ហោះនៅលើ Azure ហើយត្រូវគេធានាសុវត្ថិភាពដោយវិញ្ញាបនបត្រដែលចុះហត្ថលេខាដោយ Microsoft ។ ការបន្ថែមភាពស្របច្បាប់ទៅលើសកម្មភាពលួចដោយធ្វើឱ្យវាក្លាយជា URL ដែលអនុញ្ញាតិដោយក្រុមហ៊ុន Microsoft ។

អ៊ីម៉ែលបន្លំ

  1. ការជូនដំណឹងកម្រិតមធ្យមត្រូវគេបន្លំ

  2. ទំហំនៃការលុបឯកសារមិនធម្មតា

  3. សភាព: មធ្យម

  4. ម៉ោង: 05/26/2019 07:36:39 ល្ងាច (UTC)

  5. សកម្មភាព: ឯកសារត្រូវលុប

  6. ព័ត៌មានលំអិត: សកម្មភាពចំនួន១៥ ត្រូវគេប្រ់ពេល​ ៥នាទី។

  7. មើលពត៌មានលំអិតការជូនដំណឹងឃើញថា អ៊ីម៉ែលត្រូវគេអាន

នេះតាមការរាយការណ៍របស់ BleepingComputer ។

វិធីសាស្ត្រសំខាន់ការពារខ្លួន

ប្រសិនបើសំណុំបែបលុកខូលរបស់ក្រុមហ៊ុន Microsoft បង្ហាញជា URL ណាមួយក្រៅពី microsoft.com, live.com និង domain outlook.com សូមកុំបញ្ចូលព័ត៌មានបញ្ជាក់អត្តសញ្ញាណរបស់អ្នក។

image

image