ព័ត៌មាន

ថវិកាជាតិរបស់ប្រទេសនូវែលសេឡង់ត្រូវគេហេគ ហើយព័ត៌មាននៃកញ្ចប់ថរិកាក៏បែកធ្លាយ!

លោក Gabriel Makhlouf រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ New Zealand  លាតត្រដាងថា នាយកដ្ឋានរបស់គាត់ក្លាយជាជនរងគ្រោះពីការវាយប្រហារក្រោយពីប្រព័ន្ធត្រូវផ្តាច់ និងមានគេលួចចូលប្រព័ន្ធ។

តើមានអ្វីកើតឡើង?

ព័ត៌មានអំពីការហេគ កើតមានក្រោយពីមានការផ្សាយព័ត៌មានរបស់គណបក្សប្រឆាំងថា​ នឹងបង្ហាញពីគម្រោងថវិកាជាតិរបស់ប្រទេសនៅថ្ងៃព្រហស្បតិ៍។ ក្រោយពីមានព័ត៌មានអំពីការលេចធ្លាយរបស់ព័ត៌មានហិរញ្ញវត្ថុលោក Makhlouf ថ្លែងថា រតនធនាគារប្រមូលភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាប្រព័ន្ធរបស់ពួកគេត្រូវគេហេគ។  លោក Makhlouf បញ្ជាក់ថា ពុំមានភស្តុតាងបង្ហាញថា រតនធនាគារប៉ះពាល់លើព័ត៌មានទាំងនោះទេ។

 តើសកម្មភាពអ្វីខ្លះកំពុងត្រូវគេអនុវត្ត?

លោក Makhlouf បន្ថែមថាពួកគេបញ្ចូនព័ត៌មានអំពីបញ្ហានេះទៅកាន់ប៉ូលិសតាមដំបូន្មានរបស់មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺរណិត។ លោកបន្ថែមថា រតនធនាគារចាត់វិធានការជាបន្ទាន់ដើម្បីពង្រឹងផ្នែកសុវត្ថិភាពរបស់ព័ត៌មានពាក់ព័ន្ធនឹងថវិកាទាំងអស់។ រតនធនាគារក៏កំពុងរៀបចំផែនការពិនិត្យឡើងវិញនូវដំណើរការរក្សាសុវត្ថិភាពព័ត៌មាន។ ZdNet រាយការណ៍ថា រតនធនាគារប្រមូលយកពត៌មានទាំងអស់ដោយយកចិត្តទុកដាក់បំផុត” ។

ការឆ្លើយតប

មេដឹកនាំជាតិលោក Simon Bridges មានប្រសាសន៍ថា លោកនឹងមិនបង្ហាញពីរបៀបដែលគណបក្សរបស់លោកទទួលព័ត៌មានទាក់ទងនឹងថវិកានោះទេតែលោកបញ្ជាក់ថា គណបក្សរបស់លោកមិនចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយដូចជាការលួចចូលប្រព័ន្ធនោះទេ។ លោកមានប្រសាសន៍ក្នុងវីដេអូមួយដែលចេញផ្សាយដោយសារព័ត៌មាន NZ Herald ថា “មិនមានការលួចហេគនោះទេ … យើងប្រមូលព័ត៌មានដោយស្របច្បាប់ និងដោយសមរម្យដោយគ្មានការលួចបន្លំណាមួយ ឬធ្វើសកម្មភាពអ្វីដើម្បីលួចឯកសារនោះ” ។ បើទោះ បីជាមានឧបទ្ទវហេតុនេះក៏ដោយ គម្រោងថវិកានោះត្រូវគេរំពឹងថា នឹងត្រូវគេបង្ហាញនៅថ្ងៃព្រហស្បតិ៍។

image

image